បាល់ទាត់៖ ក្រុមព័រទុយហ្កាល់ Benfica ត្រូវការគ្រាប់បាល់ច្រើនដើម្បីបញ្ចប់ការប្រកួតក្នុងពូល H ឈរលើគេ ស្របពេលដែល PSG កំពុងមានគ្រាប់ចំណេញច្រើនជាង។

ការប៉ុនប៉ងពិតជាបានសំរេចទោះបីជាការប្រកួតក្រៅដីក៏ដោយ Benfica បានស៊ុតបញ្ចូលទីដល់ទៅ ៦គ្រាប់ ជាពិសេសគ្រាប់ចុងក្រោយនៅនាទីទី៩០+២ ដោយ Joao Mario គ្រប់គ្រាន់ឱ្យ Benfica បញ្ចប់ការប្រកួតក្នុងពូលជាក្រុមលេខ១ ពីលើ PSG វិញ។ ក្រុមជើងឯកបារាំង Paris Saint Germain ក៏បានយកឈ្នះនៅទឹកដីអ៊ីតាលីរបស់សេះបង្កង់ Juventus ដែរដោយលទ្ធផល ២-១។
បើសរុបពិន្ទុនៅក្នុងពូល H នេះ Benfica និង PSG មាន ១៤ពិន្ទុដូចគ្នា និងមានផលសងគ្រាប់បាល់ ៩គ្រាប់បាល់ដូចគ្នា។ តែ Benifca ឈរលេខ១ បានដោយសារមានគ្រាប់បាល់ក្រៅដីសរុបជារួមច្រើនជាងគេសរុប ៩គ្រាប់ ខណៈ PSG មានត្រឹម ៦គ្រាប់។ ចំណែក Juventus បានត្រឹមលេខ៣ នៅសល់កៅអី Europa League៕
អត្ថបទ៖នាង សុភាវុធ