បារាំង៖ នគរបាលក្រុងប៉ារីសកំពុងតាមប្រមាញ់ខ្មាន់កាំភ្លើងម្នាក់ ដែលបានបើកការបាញ់ប្រហារកាលពីថ្ងៃច័ន្ទ នៅជិតមន្ទីរពេទ្យមួយក្នុងសង្កាត់ទី១៦ នៃប្រទេសបារាំង ដោយបានសម្លាប់មនុស្សម្នាក់ និងម្នាក់ផ្សេងទៀតរងរបួស។

សាក្សីនៅកន្លែងកើតហេតុបានលើកឡើងថា វាអាចជាករណីជម្លោះ ខណៈដែលក្រុមអាជ្ញាធររកមិនឃើញថា ការបាញ់ប្រហារនេះជាប់ពាក់ព័ន្ធទៅនឹងភេរវកម្មទេ។ នគរបាលក្រុងប៉ារីសបាននិយាយថា ខ្មាន់កាំភ្លើងបានបាញ់ជាច្រើនគ្រាប់ មុនពេលភៀសខ្លួនដោយជិះទោចក្រយានយន្ត។ នគរបាលមិនមានព័ត៌មានលំអិតផ្សេងទៀតភ្លាមៗទេ។ តំណាងនគរបាលម្នាក់បាននិយាយថា អ្នករងរបួសស្ត្រីជាភ្នាក់ងារសន្តិសុខរបស់មន្ទីរពេទ្យ៕
អត្ថបទ៖ សុខមាន