កម្ពុជាដាក់អនុវត្តជាផ្លូវការក្របខណ្ឌគោលនយោបាយថ្មី ដើម្បីពង្រឹងសន្តិសុខសេដ្ឋកិច្ចជាតិ

2022/11/03 08:00:18 pm        447

ភ្នំពេញ៖ រាជរដ្ឋាភិបាល ដាក់អនុវត្តជាផ្លូវការ ក្របខណ្ឌគោលនយោបាយជាតិផលិតភាពសេដ្ឋកិច្ច​កម្ពុជា ២០២២-២០៣៥ ​ក្នុងគោលដៅធ្វើឲ្យបានសម្រេចនូវសន្តិសុខសេដ្ឋកិច្ច និងសុខុមាលភាព​ប្រជាជន ​ការបង្កើនចំណូលរបស់ប្រជាជនម្នាក់ៗ ដើម្បីឆ្ពោះទៅសម្រេចឱ្យបានសេដ្ឋកិច្ចដែលមាន​តម្លៃបន្ថែមខ្ពស់។

ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា ថ្លែងលើកឡើងនៅក្នុងពិធី​ប្រកាស​ដាក់អនុវត្តជាផ្លូវការ “ក្របខណ្ឌគោលនយោបាយជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា ​២០២២-២០៣៥» នៅថ្ងៃទី ៣ខែវិច្ឆិកា ឆ្នាំ២០២២នេះថា ស្ថានភាពសង្គម-សេដ្ឋកិច្ច ​និងនយោបាយអន្តរជាតិ មានការប្រែប្រួលឆាប់រហ័ស​ និងមានលក្ខណៈកាន់តែ​ស្មុគស្មាញ ដែលតម្រូវឱ្យយើងទាំងអស់គ្នា​បន្តយកចិត្តទុកដាក់ និងសម្របខ្លួនឱ្យបានទាន់ពេល ។

ជាក់ស្តែង, បញ្ហាប្រឈមជាច្រើន មានជាអាទិ៍ ការបន្ទួចបង្អាក់ខ្សែច្រវាក់ផ្គត់ផ្គង់សកល គួបផ្សំនិង​សង្គ្រាមពាណិជ្ជកម្ម និងការប្រជែងខាងភូមិសាស្ត្រនយោបាយ ​បានដាក់កំហិតកាន់តែខ្លាំង មក​លើប្រទេសជាច្រើនក្នុងតំបន់ និងសកលលោក ក្នុងការអភិវឌ្ឍសង្គម ​និងសេដ្ឋកិច្ចរបស់ខ្លួន ។

ដោយឡែកចំពោះកម្ពុជា, ការរៀបចំគោលនយោបាយ, យុទ្ធសាស្ត្រ និងការដាក់ចេញនូវវិធានការ​នានា ដែលមានភាពប្រទាក់ក្រឡាគ្នា ដើម្បីដោះស្រាយបញ្ហាប្រឈម ​និងហានិភ័យចំពោះមុខ ត្រូវមាន​លក្ខណៈច្បាស់លាស់, មុតស្រួច, និងចំទិសដៅ, ​ប្រកបដោយប្រសិទ្ធភាព និង ផលិតភាព​ខ្ពស់ជាដើម។

ក្របខណ្ឌគោលនយោបាយជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា ២០២២-២០៣៥ បានកំណត់ចក្ខុវិស័យ «កសាង និងលើកកម្ពស់ផលិតភាពសេដ្ឋកិច្ចជាតិ ​ដោយផ្អែកលើកម្លាំងពលកម្មជំនាញខ្ពស់ និង​នវានុវត្តន៍ ដើម្បីជំរុញសន្ទុះការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យកាន់តែប្រសើរ សំដៅពង្រឹងសន្តិសុខ​សេដ្ឋកិច្ច និង សុខុមាលភាពសង្គម ប្រកបដោយចីរភាព និង បរិយាប័ន្ន ៕អត្ថបទ៖ ស៊ុន រ៉ាឌី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm