បាល់ទាត់៖ ក្រុមបិសាចក្រហម Manchester United នឹងមិនមានវត្តមានកីឡាករសំខាន់ៗបីរូបរួមមាន Antony, Jadon Sancho និង Anthony Martial ក្នុងជំនួបនៅទឹកដីអេស្ប៉ាញជួបក្រុមម្ចាស់ផ្ទះ Real Sociedad ប្រកួតក្នុងចុងក្រោយក្នុងពូល E ក្របខណ្ឌ UEFA Europa League។

Jadon Sancho ត្រូវបានគេដឹងថាកំពុងមានជំងឺ ខណៈ Anthony Martial អវត្តមានពីក្រុមតាំងពីថ្ងៃទី៩ ខែមុន ស្របពេលដែលកីឡាករប្រេស៊ីល Antony មិនទាន់ជាពីរបួស។ Manchester United នឹងអាចបញ្ចប់ពូលឈរលើគេ ប្រសិនឈ្នះនៅទឹកដី Real Sociedad លើសពី ២គ្រាប់។ ក្រុមលេខ១ ក្នុងពូលនឹងឡើងវគ្គ ១៦ក្រុមចុងក្រោយ តែក្រុមលេខ២ ក្នុងពូលត្រូវលេង Play-Off ពីរជើងជួបជាមួយក្រុមដែលធ្លាក់ពី UEFA Champions League។ អ្នកចាត់ការ Erik ten Hag ថា Cristiano Ronaldo ប្រហែលជាជម្រើស ១១ដំបូងសម្រាប់ Manchester United រាត្រីនេះស្របពេលដែល Casemiro ត្រលប់ទៅទឹកដីអេស្ប៉ាញលើកដំបូងតាំងពីផ្ទេរពី Real Madrid៕
អត្ថបទ៖នាង សុភាវុធ