រុស្ស៊ី​នឹង​បន្ត​ការចូលរួម​ក្នុង​កិច្ចព្រមព្រៀង​នាំចេញ​គ្រាប់​ធញ្ញជាតិ​នៅ​សមុទ្រ​ខ្មៅ​

2022/11/03 09:35:05 pm        417

​រុស្ស៊ី៖ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា រុស្សី​នឹង​បន្ត​ការចូលរួម​របស់ខ្លួន​នៅក្នុង​កិច្ចព្រមព្រៀង ដែល​អនុញ្ញាតឱ្យ​អ៊ុយ​ក្រែ​ន​នាំចេញ​គ្រាប់​ធញ្ញជាតិ​តាម​សមុទ្រ​ខ្មៅ រយៈពេល​បួន​ថ្ងៃ​បន្ទាប់ពី​ការផ្អាក​ក្នុង​កិច្ចព្រមព្រៀង​នេះ​។

ទីក្រុង​មូ​ស្គូ​បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​កាលពី​ចុង​សប្តាហ៍​ដោយនិយាយ​ថា ខ្លួន​មិនអាច​ធានា​សុវត្ថិភាព​នៃ​នាវា​ស៊ីវិល​ដែល​ឆ្លងកាត់​សមុទ្រ​ខ្មៅ ​ដោយសារតែ​ការវាយប្រហារ​ដោយ​យាន​ដ្រូ​ន​លើ​ក្បួន​នាវា​របស់ខ្លួន​នៅ​ទីនោះ​។ ក្រសួងការពារជាតិ​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ថា សហព័ន្ធ​រុស្ស៊ី​ពិចារណា​ថា ការធានា​ដែល​ទទួលបាន​នៅ​ពេលនេះ​ទំនងជា​គ្រប់គ្រាន់​ហើយ នឹង​បន្ត​ការអនុវត្ត​កិច្ចព្រមព្រៀង​ឡើងវិញ​។ ដំណើរ​នៃ​ការចូលរួម​កិច្ចព្រមព្រៀង​ជាថ្មី​នេះ បន្ទាប់ពី​មានការ​សន្ទនា​តាម​ទូរស័ព្ទ​រវាង​ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin និង​ប្រធានាធិបតី​ទួរគីលោក Tayyip Erdogan កាលពី​ថ្ងៃ​អង្គារ និង​ការសន្ទនា​ម្តង​ហើយ​ម្តងទៀត​រវាង​រដ្ឋមន្ត្រី​ការពារជាតិ​របស់​ប្រទេស​ទាំងពីរ​។​

​ក្រសួង​បាន​និយាយថា ដោយសារ​ការចូលរួម​របស់​អង្គការសហប្រជាជាតិ និង​ប្រទេស​ទួរគី វា​អាច​ធ្វើ​ទៅបាន​ដើម្បី​ទទួលបាន​ការធានា​ជា​លាយលក្ខណ៍អក្សរ​ពី​ប្រទេស​អ៊ុយ​ក្រែ​ន​ថា អ៊ុយ​ក្រែ​ន​នឹង​មិន​ប្រើប្រាស់​ច្រករបៀង​មនុស្សធម៌ និង​កំពង់ផែ​អ៊ុយ​ក្រែ​ន​ដើម្បី​ធ្វើ​ប្រតិបត្តិការ​សឹក​ប្រឆាំង​រុស្ស៊ី​ឡើយ​។ សេចក្តីថ្លែងការណ៍​នេះ​បង្ហាញ​ពី​ការផ្លាស់ប្តូរ​របស់​ទីក្រុង​មូ​ស្គូ ដែល​កាលពី​ពេលមុន​បាន​និយាយថា វា​នឹងមាន​ហា​នី​ភ័យ និង​មិនអាច​ទទួលយកបាន​ស​ម្រា​ប់​នាវា ​ដើម្បី​បន្តធ្វើ​ដំណើរ​តាម​ច្រករបៀង​មនុស្សធម៌​ ដែល​បាន​បង្កើតឡើង​ក្រោម​កិច្ចព្រមព្រៀង​រវាង​ប្រទេស​ទួរគី និង​អង្គការ​សហ​ប្រជាជាតិកាលពី​ខែកក្កដា៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm