ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ជំរុញ​ដល់​អធិការ​ខណ្ឌ​ទាំងអស់​បង្កើន​ការអនុវត្ត​បម្រាម​គោចរ​បន្ថែមទៀត

2021/04/27 09:59:58 am        141

ភ្នំពេញ ៖ ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នង​ការរង​នគរបាលជាតិ ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ជំរុញ​ដល់​អធិការ​ខណ្ឌ​ទាំង​អស់នៃ​ រាជធានី​ភ្នំពេញ ​ត្រូវ​បង្កើន​ការអនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​បន្ថែមទៀត ​នូវ​បម្រាម​គោចរ​របស់​រាជរដ្ឋាភិបាល ​ខណៈ​ការអនុវត្ត​នា​ពេល​កន្លង​ទៅ​បាន​ប្រកប​ដោយ​រលូន​ ក្នុងការ​ទប់ស្កាត់​ការ​រីក​រាលដាល​នូវ​មេរោគ​កូ​វីដ​១៩​ ។

ថ្លែង​នៅក្នុង​កិច្ចប្រជុំ ខន​ហ្វើ​រិ​ន​ជាមួយ​អធិការ​នគរ​គរ​បាល​ខណ្ឌ​ទាំង​១៤ ​នា​ថ្ងៃទី​១៣ ខែមេសា នេះ ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ​បាន​លើកឡើងថា អធិការ​ខណ្ឌ​ទាំងអស់​ត្រូវ​បញ្ជា​ទៅ​កូនចៅ​របស់​ខ្លួន​ឱ្យ​បង្កើន​ការ​យកចិត្តទុកដាក់​ខ្ពស់​បំផុត​ក្នុងការ​អនុវត្ត​វិធានការ​បម្រាម​គោចរ​ ពង្រឹង​គោលដៅ​បិទ​ខ្ទប់ និង​គោលដៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​ ឱ្យបាន​ម៉ឺងម៉ាត់ ដើម្បី​បង្ការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ​ស្របទៅតាម​ការ​ណែនាំរ​បស់​រាជរដ្ឋាភិបាល​​។

ឯកឧត្តម​ បាន​បន្តទៀតថា នៅ​គ្រា​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ​ថ្មីៗ​នេះ ​បានដាក់​ចេញ​នូវ​ការអនុវត្ត​វិធានការ​រដ្ឋបាល​ជា​បណ្តោះអាសន្ន​រយៈពេល​២​សប្តាហ៍ ​ការ​អនុវត្ត​បម្រាម​គោចរ​មាន​រយៈ​ពល​១២​យប់​ និង​ឈាន​ចូល​ដល់​យប់​ទី​១៣​នោះ​ ការ​រឹតត្បិត​ទៅលើ​ការធ្វើដំណើរ​ចរាចរណ៍ ​រឹតត្បិត​ចំពោះ​ការប្រមូលផ្តុំ រឹតត្បិត​ចំពោះ​របរ​អាជីវកម្ម ​ដែលមាន​ការជួបជុំ​ទទួលទាន​អាហារ ភេសជ្ជៈ ​ឬ​គ្រឿង​ស្រវឹង និង វិធាន​ការ​បិទ​ខ្ទប់​នៅក្នុង​សហគមន៍​មួយ​ចំនួន​ក្នុង​ខណ្ឌមានជ័យ ​ខណ្ឌ​សែន សុខ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណៈដែល​សហគមន៍​ទាំង​នោះ​បាន​រកឃើញ​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ ជាប់​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០ ​កុម្ភៈ​ជាច្រើន ​និង​ជា​បន្តបន្ទាប់​​។

ជាមួយគ្នា​នោះដែរ​ ឯកឧត្តម អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏បាន​ណែនាំ​ដល់​អធិការនគរបាល​ខណ្ឌ​ទាំង​១៤ ត្រូវ​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​ចុះ​សហការ​ជាមួយ​កម្លាំង​ពាក់ព័ន្ធ​អនុវត្ត​វិធានការ​ខាងលើ​ឱ្យមាន​ប្រសិទ្ធភាព និង​ការទទួលខុសត្រូវ​ជាពិសេស​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​ផែនការ និង​ការណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ចៀសវាង​ការអនុវត្ត​លើស​ផែនការ​និង​ការណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​បង្ក​ឱ្យ​រង​ការរិះគន់​របស់​ប្រជាពលរដ្ឋ​។​

​ដើម្បី​ពង្រឹង​នៃ​ការអនុវត្ត​វិធានការ​ខាងលើ​ឱ្យមាន​ប្រសិទ្ធភាព​បន្ថែមទៀត​នោះ ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បាន​ចុះ​ត្រួតពិនិត្យ​គោលដៅ​បិទ​ខ្ទប់ ទី​ដែល​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ច​ត្តា​ឡី​ស័ក​ នៅក្នុង​សហគមន៍​នៅ​ចំណុច​ភូមិ​ទ្រុងមាន់ សង្កាត់​អូរ​បែកក្អម ​ខណ្ឌ​សែន សុខ រាជធានី​ភ្នំពេញ ​ដែលមាន​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​កម្លាំង​ពាក់ព័ន្ធ ​ដាក់​ការ​ហ៊ុមព័ទ្ធ​ដោយ​រនាំង​ដែក និង​ចងខ្សែ បិទផ្លូវ ចេញ​-​ចូល នៅក្នុង​សហគមន៍​នេះ ​មាន​ចំនួន​២១​គោលដៅ​ ដោយ​រឹតត្បិត​មិនឱ្យ​ធ្វើដំណើរ​ចេញ​-​ចូល លើកលែងតែ​មានការ​អនុញ្ញាត​ដោយ​អាជ្ញាធរ​សមត្ថកិច្ច ​និង​ករណី​ចាំបាច់​ណាមួយ​នោះ​។​

​តាមរយៈ​កិច្ចប្រជុំ​ពី​ចម្ងាយ​នេះដែរ ​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ក៏បាន​ណែនាំ​ដល់​កងកម្លាំង​ការពារ​គោលដៅ​នីមួយ ត្រូវ​បំពេញ​ភារកិច្ច​ដោ​យ​ប្រុងប្រយ័ត្ន ​ជាពិសេស​ការពារ​ទប់​ស្កាត់​កុំឱ្យ​បាន​ចំពោះ​ប្រជាពលរដ្ឋ​លួច​គេច​ចេញពី​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក ​ដែល​មាន​ហានិភ័យ​បង្ក​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩​នោះ​៕


​អត្ថបទ​៖ បាន ចក់

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        76
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        121
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm