ADB និងមន្រ្តីជំនាញពិនិត្យកែលម្អអភិវឌ្ឍន៍វិស័យធនធានជលផលតាមតំបន់ឆ្នេរសមុទ្រ ខេត្តកោះកុង

2022/11/04 12:33:39 am        376

កោះកុង៖ មន្រ្តីជំនាញបច្ចេកទេសនៃធនាគារអភិវឌ្ឍន៍អាស៊ី និងក្រុមមន្រ្តីជំនាញនៅខេត្តកោះកុង បានកំពុងតែពិនិត្យពិគ្រោះយោបល់គ្នា ដើម្បីធ្វើយ៉ាងណាកែលម្អអភិវឌ្ឍន៍សង្វាក់តម្លៃវិស័យ​ធនធាន​ជលផលដែលឆ្លើយតបទៅនឹងគ្រោះមហន្តរាយ។

លោក Steven Goldfinch មន្រ្តីជំនាញខាង​បម្រែបម្រួល​អាកាស​ធាតុ​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី បាន​សិក្សារកឃើញថា ​បញ្ហាប្រឈម​ និងហានិភ័យពាក់ព័ន្ធនឹងតំបន់ឆ្នេរ ក៏ដូចជា​ហេដ្ឋា​រចនា​សម្ព័ន្ធ​នេសាទ​បន្តជួប​ការ​គំរាមកំហែង​ និង​ងាយរងផល​ប៉ះពាល់​ពេល​មានការ​ប្រែប្រួល​អាកាធាតុតាម​បណ្តោយឆ្នេរសមុទ្រ​នៅ​ប្រទេសកម្ពុជា។

លោក Steven បានឱ្យដឹងនៅថ្ងៃទី៣ ខែវិច្ឆិកា បន្តទៀតថា ​ការដែល​បង្កើន​កិច្ចសហការពិនិត្យ​ពិភាក្សា​រួមគ្នា​ជា​មួយមន្រ្តីជំនាញនៅក្នុងខេត្តកោះកុង ​នៅពេលនេះ ​ក៏ព្រោះតែចង់ប្រមូលព័ត៌មាន និង​ដាក់​ចេញនូវយន្តការពង្រឹងភាពធន់​នឹងការ​ប្រែប្រួល​អាកាសធាតុ​លើវិស័យជលផលក្នុងសមុទ្រ និងផ្តោត​សំខាន់​សំណង់ផែនេសាទឡើង​ផល​នេសាទទៅកាន់ទីផ្សារ។

ក្នុង​សិក្ខាសាលាណែនាំស្តីពីហេដ្ឋារចនាសម្ព័ន្ធ​នេសាទ​ដែលធន់​នឹងគ្រោះមហន្តរាយ ​លោក ខូវ គួង អនុប្រធានរដ្ឋបាលជលផល​ ថ្លែងថា​ ការ​ពង្រឹង​ផ្នែក​ចំណេះដឹង​លើវិស័យ​ជលផលនេះ​ នឹងផ្តល់​ជា​សេចក្តី​ណែនាំ​មួយ​ស្តីពី​ហេដ្ឋា​រចនា​សម្ព័ន្ធ​ធន់​នឹង​គ្រោះ​មហន្តរាយនៅកម្ពុជា ​នាពេលខាងមុខ សម្រាប់​ជំនួយ​សារត្មីដល់អ្នកពាក់ព័ន្ធលើការកំណត់វិនិយោគ ​កែ​លម្អ​អភិវឌ្ឍន៍ធ​នធាន​ជលផល​តាមតំបន់ឆ្នេរសមុទ្រ ​និងសកម្មភាពប្រតិបត្តិការចំគោលដៅយូរអង្វែង។

ដោយឡែកលោកស្រី នារីនេត អភិបាលរងខេត្តកោះកុង លើកឡើងថា ធនធានជលផលសមុទ្រ​លើ​ពិភព​លោក និងនៅកម្ពុជាប្រឈម​នឹងការ​គំរាមកំហែង​ផ្នែកប្រព័ន្ធអេកូឡូស៊ី ដោយសារតែការ​ប្រែប្រួលអាកាសធាតុ រួមមាន៖ ការកើនឡើងកម្ពស់ទឹកសមុទ្រ ខ្យល់ព្យុះកំបុតត្បូង និងព្រឹត្តការណ៍​គ្រោះមហន្តរាយនានា។

លោកស្រីអភិបាលរងខេត្ត ​ជឿជាក់ថា រាល់ការពិគ្រោះយោបល់អំពី​ហេដ្ឋា​រចនាសម្ព័ន្ធតំបន់ឆ្នេរ និង​ជលផលរវាងគ្នានិងគ្នាក្រោមវិជ្ជាមាននេះ នឹងក្លាយយធាតុចូលដ៏សំខាន់បម្រើដល់ការចូលរួម​ចំណែក​ធានា​បាននូវសន្តិសុខស្បៀងអាហារ ​ព្រមទាំងអាហារូបត្ថម្ភ ដែលឆ្លើយតបទៅ​នឹង​គ្រោះមហន្តរាយ៕អត្ថបទ៖ ឈឹម មករា

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        4
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        31
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        167

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm