
អន្ដរជាតិ៖ ការប្រកាសអាសន្នឲ្យប្រជាពលរដ្ឋនៅតំបន់ភាគកណ្តាល និងភាគខាងជើងប្រទេសជប៉ុនរត់រកទីជម្រកនាថ្ងៃព្រហស្បតិ៍នេះ បានធ្វើឲ្យពួកគេមានការភិតភ័យជាខ្លាំង ពេលដែលកូរ៉េខាងជើង បាញ់មីស៊ីលបាលីស្ទិកជាច្រើនគ្រាប់ ដែលរួមទាំងមីស៊ីលបាលីស្ទិកអន្តរជាតិ ICBMពុំដំណើរការ ។
ក្រោយការបាញ់មីស៊ីលលើកដំបូងនៅថ្ងៃព្រហស្បតិ៍នេះ ការប្រកាសអាសន្នពីប្រព័ន្ធផ្សព្វផ្សាយគ្រោះអាសន្ន J-Alert បានកើតមាន ដើម្បីបញ្ឈប់ប្រតិបត្តិការរថភ្លើង និងរថភ្លើងក្រោមដី នៅខេត្ត Niigata និងខេត្ត Miyagi៕