អន្ដរជាតិ៖ នៅថ្ងៃព្រហស្បតិ៍នេះ ទីក្រុងសេអ៊ូល បានថ្កោលទោសទីក្រុងព្យុងយ៉ាង សម្រាប់ការបាញ់មីស៊ីលជាច្រើនគ្រាប់អំឡុងពេលកាន់ទុក្ខថ្នាក់ជាតិកូរ៉េខាងត្បូង ក្រោយហេតុការណ៍ជាន់គ្នាសម្លាប់មនុស្សក្នុងពិធីបុណ្យ Halloween។
យោងតាមការអះអាងរបស់ក្រុមមន្រ្តីនៅកូរ៉េខាងត្បូង និងជប៉ុន បានឲ្យដឹងថា មីស៊ីលដែលកូរ៉េខាងជើង បានបាញ់នៅថ្ងៃព្រហស្បតិ៍នេះ រួមទាំងមីស៊ីលបាលីស្ទិកអន្តរទ្វីប ICBMពុំដំណើរការ៕
