ប៉ាគីស្ថាន ៖ អតីតនាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Imran Khan បានរងរបួសក្នុងហេតុការណ៍បាញ់ប្រហារដោយកាំភ្លើងនៅថ្ងៃព្រហស្បតិ៍នេះ ពេលដែលខ្មាន់កាំភ្លើងគ្មានអត្តសញ្ញាណម្នាក់ បាញ់រះទៅលើការជួបជុំគ្នា ។ នេះបើយោងតាមការអះអាងរបស់មន្រ្តីជាន់ខ្ពស់មួយរូបពីគណបក្ស Pakistan Tehreek-e-Insaf(PTI) របស់លោក បានឲ្យដឹង ។ លោក Asad Umar គឺជាមេដឹកនាំជាន់ខ្ពស់មួយរូបរបស់គណបក្ស PTIបាននិយាយថា លោក Khan ត្រូវគ្រាប់កាំភ្លើងចំប្រអប់ជើងរបស់គាត់ ៕


