
អន្ដរជាតិ៖ ក្រសួងហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន បាននិយាយថា នាវា ៧គ្រឿងដឹកផលិតកសិកម្មអ៊ុយក្រែន បានចាកចេញពីកំពង់ផែសមុទ្រខ្មៅនាថ្ងៃព្រហស្បតិ៍នេះ រយៈពេល១ថ្ងៃក្រោយចាប់ផ្តើមឡើងវិញកិច្ចព្រមព្រៀងគ្រាប់ធុញ្ញជាតិ ដែលមានគោលដៅចែកចាយស្បៀងអាហារអ៊ុយក្រែន ទៅកាន់ទីផ្សារបរទេស ។
ក្រសួងហេដ្ឋារចនាសម្ព័ន្ធអ៊ុយក្រែន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដោយពុំបានបរិយាយអ្វីច្រើនថា នាវាទាំង នេះ បានផ្ទុកស្បៀងអាហារទម្ងន់ ២៩ម៉ឺនតោន ហើយនិងធ្វើដំណើរឆ្ពោះទៅកាន់អឺរ៉ុប និងបណ្តាប្រទេសនៅអាស៊ី៕
