
អន្ដរជាតិ៖ ប្រជាពលរដ្ឋ ២០លាននាក់នៅក្នុងរដ្ឋធានីដែល្លី បានរងផលប៉ះពាល់ដោយសារផ្សែងធូលីពុលនៅថ្ងៃព្រហស្បតិ៍នេះ ស្របពេលដែលសន្ទស្សន៍គុណភាពខ្យល់ ឈានដល់កម្រិតធ្ងន់ធ្ងរ និងគ្រោះថ្នាក់ នៅតាមស្ថានីយ៍តាមដានគុណភាពខ្យល់ទាំងអស់ក្នុងរដ្ឋធានីប្រទេសឥណ្ឌាមួយនេះ នាំឲ្យមានការអំពាវនាវឲ្យបិទសាលារៀន ។ សិស្សបានទៅដល់សាលារៀននៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីចូលរៀន ខណៈដែលផ្សែងធូលីពុល គ្របដណ្តើមលើទីក្រុងទាំងមូល បង្ខំឲ្យប្រជាពលរដ្ឋបើកភ្លើងរថយន្តពេលកំពុងធ្វើដំណើរ៕
