បាល់ទាត់៖ ខ្សែការពារ Barcelona, Gerard Pique បានសម្រេចបញ្ចប់អាជីពកីឡាករបាល់ទាត់របស់ខ្លួនហើយ នៅមុនពេលដែល La Liga សម្រាកពីការប្រកួតត្រៀម World Cup។ កីឡាករវ័យ ៣៥ឆ្នាំរូបនេះបានសម្រេចបែបនេះនៅក្នុងវីដេអូឃ្លីប នៅលើបណ្តាញសង្គមរបស់ខ្លួននៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា ការប្រកួតរបស់ Barcelona ទល់នឹង Almeria ថ្ងៃសៅរ៍នេះនឹងជាការប្រកួតចុងក្រោយរបស់ខ្លួននៅកីឡដ្ឋាន Camp Nou។
Pique បានបន្តថា ការសម្រេចចិត្តនេះដោយសារតែមិនសូវបានលេងទៀតទាត់រដូវកាលនេះ តែការរូបគេគ្មានបំណងផ្លាស់ទៅលេងឱ្យក្លិបផ្សេងដែរហើយ Barcelona គឺជាក្រុមចុងក្រោយនៃអាជីពកីឡាករ។ Gerard Pique ដែលជាសមាជិកនៃក្រុមយុវជនថ្នាលរបស់ Barcelona ដែរនោះបានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិអេស្ប៉ាញកាលពីឆ្នាំ ២០១៨។ Pique នៅសល់កិច្ចសន្យាជាមួយ Barcelona ដល់ឆ្នាំ២០២៤ ដែលមានន័យថា Barcelona នឹងកាត់បន្ថយការចំណាយមួយចំណែកទៀតតាមរយៈការចាកចេញរបស់ Pique។ រំលឹកថា Gerard Pique ធ្លាប់ឈ្នះជើងឯកលីគ ៩លើកនៅអេស្ប៉ាញ និងអង់គ្លេសក៏ដូចជា UEFA Champions League ៤លើក, World Cup មួយលើក និងជើងឯកអឺរ៉ុបមួយលើក៕
អត្ថបទ៖នាង សុភាវុធ