បាល់ទាត់៖ ខ្សែប្រយុទ្ធអាល្លឺម៉ង់ Timo Werner នឹងត្រូវអវត្តមានពីព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup នៅកាតាក្នុងខែនេះ ក្រោយរងរបួសកជើងដែលត្រូវសម្រាកដល់ឆ្នាំថ្មី។ កីឡាករវ័យ ២៦ឆ្នាំរូបនេះត្រូវបានផ្លាស់ចេញត្រឹមនាទីទី១៩ នៃការប្រកួតរបស់ RB Leipzig យកឈ្នះ Shakhtar Donetsk ៤-០ នៅក្របខណ្ឌ UEFA Champions League កាលពីយប់ថ្ងៃពុធ។
អតីតខ្សែប្រយុទ្ធ Chelsea ដែលវិលមកកាន់ក្លិបចាស់របស់ខ្លួនវិញកាលពីដើមរដូវកាលនោះ ធ្លាប់បានបង្ហាញខ្លួន ៥៥លើកជាមួយក្រុមជម្រើសជាតិអាល្លឺម៉ង់ស៊ុតបញ្ចូលទីបាន ២៤គ្រាប់។ Timo Werner ក៏ជាសមាជិករបស់ក្រុមអាល្លឺម៉ង់ផងដែរនៅ World Cup 2018 នៅរុស្ស៊ី និង Euro 2020 ឆ្នាំមុនមុន។ អាល្លឺម៉ង់ស្ថិតក្នុងពូល E ដែលនឹងត្រូវជួបជាមួយជប៉ុនមុនគេនៅថ្ងៃទី២៣ ខែវិច្ឆិកា មុនបន្តជួបជាមួយអេស្ប៉ាញ និងកូស្តារីកា៕
អត្ថបទ៖នាង សុភាវុធ