Carlos Tevez លាលែង​ពី​តំណែង​គ្រូបង្វឹក​ក្លិប​អា​ហ្ស​ង់​ទីន Rosario Central

2022/11/04 07:14:13 pm        60

​បាល់ទាត់៖ ​អតីត​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន Carlos Tevez បានសម្រេច​ចាកចេញ​ពី​តំណែង​គ្រូបង្វឹក​នៃ​ក្លិប​​អា​ហ្ស​ង់​ទីន Rosario Central ហើយ ក្រោយ​ដឹកនាំ​បាន​ត្រឹម ៥ខែ​។ ​​អតីត​ខ្សែប្រយុទ្ធ Manchester City រូបនេះ​បានសម្រេច​ចិត្ត​បែបនេះ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ក្រោយ Rosario Central បញ្ចប់​រដូវ​កាល​លី​គ​កំពូល​អា​ហ្ស​ង់​ទីន​នៅ​លំដាប់​លេខ២០ ក្នុងចំណោម ២៨ក្រុម​។

​​បើតាម​ការឱ្យ​ដឹង​រប​ស់បុរ​សវ័យ ៣៨ឆ្នាំ​រូបនេះក្លិប​បាល់ទាត់ Rosario Central នឹង​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ក្លិប​នៅ​ថ្ងៃទី១៨ ខែធ្នូ​ហើយ Tevez មិន​សប្បាយចិត្ត​ដែល​ការឃោសនា​ យក​សំឡេងឆ្នោត​ប្រើប្រាស់​ឈ្មោះ​របស់ខ្លួន​។ ​​Rosario Central ជា​ក្លិប​ទី១ ដែល​Tevez ចាប់ផ្តើម​អាជីព​ជា​គ្រូបង្វឹក​របស់ខ្លួន​ ក្រោយ​ប្រកាស​ចូលនិវត្តន៍​ពី​អាជីព​កីឡាករ​កាលពី​ខែមិថុនា​។ ​​Carlos Tevez ធ្លាប់​ប្រកប​បាល់ទាត់​អាជីព​ជាមួយ​ក្លិប​ជាច្រើន​ដូចជា Juventus, Corinthians, Shanghai Shenhua និង​ពីរលើក​ជាមួយ Boca Junior​។

​​ចំណែក​នៅ Premier League វិញ Carlos Tevez បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​ជួយសង្គ្រោះ West Ham ពី​ការ​កាត់ចោល​កាលពី​ឆ្នាំ២០០៧ មុនពេល​ផ្លាស់​មកកាន់ Manchester United ឈ្នះ​ពាន Premier League ពីរលើក និង​បន្តទៅ Manchester City នៅ​ឆ្នាំ២០០៩ និង​ឈ្នះ​ពាន Premier League មួយ​លើក​នៅ​ឆ្នាំ២០១២​។ ​​សរុប​រួម​រយៈពេល ៧ឆ្នាំ​នៅ​ទឹកដី​អង់គ្លេស Tevez បង្ហាញខ្លួន​សរុប ២០២ប្រកួត​រកបាន ៨៤គ្រាប់​។ ​​Carlos Tevez ត្រូវបាន​កោះហៅ​ចូល​ក្រុម​ជំរើសជាតិ​អា​ហ្ស​ង់​ទីន​នៅ​ឆ្នាំ២០០៤ នៅពេល​អា​ហ្ស​ង់​ទីន​ជួប​អេ​ក្វា​ដ័​រ និង​សរុប​បង្ហាញខ្លួន​បាន ៧៦លើក ស៊ុត​បញ្ចូល​ទី​បាន ១៣គ្រាប់​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        85
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        404
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        491

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ

2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm