ខេត្តព្រៃវែងអាចផលិតស្រូវបាន១,៦លានតោន និងអាចនាំចេញជាង១លានតោនក្នុង១ឆ្នាំ

2022/11/04 08:20:12 pm        380

ព្រៃវែង៖ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង លោក អ៊ុក សំណាង បានឱ្យដឹងថា ខេត្តព្រៃវែង ជាខេត្តផលិតស្រូវបានច្រើនជាងបណ្តាខេត្តនានា នៅក្នុងប្រទេសកម្ពុជា ដោយក្នុង១ឆ្នាំៗ ផលិតបានបរិមាណផលស្រូវ១,៦លានតោន ហើយបរិមាណស្រូវនៅសល់សម្រាប់​នាំចេញ ជាង១លានតោន ក្នុង១ឆ្នាំ។

កាលពីថ្ងៃទី០៣ ខែវិច្ឆិកាម្សិលមិញ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធី​ចុះហត្ថ​លេខា ផលិតកម្ម កសិកម្មតាមកិច្ចសន្យា ស្ដីពីការធ្វើផលិតកម្ម និងផ្គត់ផ្គង់​ស្រូវចំណីសើម រវាងរោង​ម៉ាស៊ីនកិនស្រូវ ឈិត ប៊ុនថន ​និងសហគមន៍កសិកម្ម ក្នុងខេត្តព្រៃវែង។

លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម បានបញ្ជាក់ថា ខេត្តព្រៃវែង ​ស្ថិតនៅតំបន់វាលទំនាប ទន្លេមេគង្គ ​ដែលមានផ្ទៃដីដាំដុះ សរុប ​៣៣ម៉ឺន៧០០០ហិកតា។

ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ច សន្យានេះ ​គឺជាយន្តការផ្សារភ្ជាប់រវាង​អ្នកផលិត ជាមួយ​អ្នកទិញ ក្នុងគោលបំណងធានានូវនិរន្តភាព ​នៃការផលិត ដោយផ្អែកលើ​គោលការណ៍​ឈ្នះទាំង​សងខាង ​ហើយទទួលបានប្រយោជន៍ទាំងអស់គ្នា​ គឺអ្នកផលិតមានទីផ្សារសម្រាប់លក់ច្បាស់លាស់ និងអ្នកទិញមានផលិតផលសម្រាប់ការកែច្នៃ ​ដើម្បីនាំចេញទៅ កាន់ទីផ្សារ។

អាស្រ័យដោយភាគីទាំងពីរ បានយល់ច្បាស់ពីអត្ថប្រយោជន៍ ​នៃកិច្ចសន្យាផលិតកម្មកសិកម្មនេះ មានសហគមន៍​កសិកម្មចំនួន៣ គឺ សហគមន៍កសិកម្មបូព៌ាសែនជ័យ សហគមន៍ពោធិ៍លាស់​សែនជ័យ និង សហគមន៍បាភ្នំមានជ័យ ​បានចុះកិច្ចសន្យាជាមួយរោងម៉ាស៊ីន​កិនស្រូវ ឈិត ប៊ុនថន ក្នុងការផ្គត់ផ្គង់ស្រូវចំ ណីសើម មានចំនួន០៤កិច្ចសន្យា ក្នុងនោះផ្គត់ផ្គត់ស្រូវចំណី​ពូជសែន​ក្រអូប ចំនួន០២កិច្ចសន្យា ដែល មានបរិមាណស្រូវ ​ចំនួន៨០០តោន និងផ្គត់ផ្គត់​ស្រូវចំណីពូជ OM 5451 ចំនួន០២កិច្ចសន្យា ដែលមាន បរិមាណស្រូវ ចំនួន១៨០០តោន។ដោយមានការសម្របសម្រួល និងទំនុកចិត្តគ្នា ​ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ឈិត ប៊ុនថន បានយល់ ព្រមផ្ដល់ទុនកម្ចីជាធាតុចូលកសិកម្ម ​មានគ្រាប់ពូជស្រូវ និងជីគីមី ​ទៅឲ្យសហគមន៍ប្រើប្រាស់មុន និងសងវិញនៅពេលប្រមូលផលស្រូវ៕ អត្ថបទ៖ សៅ យ៉ាម៉ង់ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm