ភ្នំពេញ ៖ ប្រមុខរដ្ឋាភិបាលកម្ពុជា ឡាវ បានឯកភាពគ្នាជំរុញទំហំពាណិជ្ជកម្មទ្វេភាគី កើនឡើងថែមទៀត ស្របពេលដែលការដោះដូរទំនិញរវាងប្រទេសជិតខាងទាំងពីរ នៅមានទំហំទាបនៅឡើយ។
យោងតាមរបាយការណ៍ផ្លូវការណ៍ ការដោះដូរទំនិញទ្វេភាគី រវាងប្រទេសកម្ពុជា និងឡាវ សម្រេចបាន ១០៤លានដុល្លារ ឆ្នាំ២០២០២ កើនឡើង៩៤០ភាគរយ ធៀបនឹងឆ្នាំ២០១៩។
ក្នុងកិច្ចប្រជុំទ្វេភាគីតាមរយៈវីដេអូអនឡាញ កាលពីថ្ងៃចន្ទម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ផនខាំ រីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវថ្មី បានឯកភាពគ្នាពន្លឿនការចរចារលើ «កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា» ខណៈទំហំពាណិជ្ជកម្មទ្វេភាគីមានសន្ទុះកើនឡើង។
នាយករដ្ឋមន្ត្រីនៃប្រទេសជិតខាងទាំងពីរ បានធ្វើឡើងក្នុងជំនួបតាមប្រព័ន្ធវីដេអូរវាង នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ ដោយក្នុងនោះ ក្រសួងការបរទេស បានបញ្ជាក់យ៉ាងដូច្នេះថា ៖ «ដើម្បីជំរុញការវិនិយោគនៅក្នុងប្រទេសទាំងពីរ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពពន្លឿនការចរចារលើ «កិច្ចព្រមព្រៀងស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា»។
ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពជំរុញបញ្ចប់ឱ្យបានឆាប់នូវសេចក្តីព្រាងផែនការសកម្មភាពសម្រាប់ភាពជាដៃគូ ដើម្បីបន្តពង្រឹងនូវទំនាក់ទំនងជិតស្និទ្ធនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដូចជា វិស័យនយោបាយ-សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ អប់រំ និងវប្បធម៌ផងដែរ។ ទំនិញសំខាន់ៗដែលប្រទេសទាំងពីរនាំចេញ-ចូលទៅវិញទៅមក គឺជាផលិតផលកម្ម។ ប៉ុន្តែឡាវជាប្រទេសផ្គត់ផ្គង់ថាមពលដល់កម្ពុជា រួមមានថៃ និងវៀតណាម៕
អត្ថបទ ៖ វណ្ណៈ
