ភ្នំពេញ ៖ សង្វៀនជល់មួយ និងល្បែងអាប៉ោងមួយកន្លែង ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោកសេង គន្ធ អភិបាលរងខណ្ឌ បើកការបង្ក្រាប កាលពីវេលាព្រឹកថ្ងៃទី០៤ ខែ វិច្ឆិកា ឆ្នាំ២០២២ នៅក្នុងភូមិសាស្ត្រសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។
ក្នុងការបង្ក្រាប កម្លាំងចម្រុះបានដកហូតវត្ថុតាងមួយចំនួន រួមទាំងមាន់ជល់ជាច្រើនក្បាល និងបានឃាត់ខ្លួន មនុស្សចំនួន០៣នាក់ ( ស្រីម្នាក់ ) បញ្ចូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីសាកសួរនាំបន្តនីតិវិធី ៕



