លទ្ធផល​មុន​ការបោះឆ្នោត​បង្ហាញ​ថា សំឡេង​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក Joe Biden​ ធ្លាក់​ចុះ

2022/11/04 09:47:15 pm        343

​អាមេរិក៖ ការ​ស្ទង់មតិ​មួយ​របស់​សារព័ត៌មាន CNN បាន​រកឃើញថា​ ក្រុម​អ្នកបោះឆ្នោត​មាន​ទុទ្ទិដ្ឋិនិយម​អំពី​ស្ថានភាព​សេដ្ឋកិច្ច​របស់​សហរ​ដ្ឋ​អាមេរិក និង​មិន​ជឿ​ថា គណបក្ស​របស់​លោក​ប្រធានាធិបតី Joe Biden នឹង​ដោះស្រាយ​នោះ​បាន​ទេ​។

​ការស្ទង់មតិ​ថ្មី​មួយ​របស់​ទូរទស្សន៍ CNN រកឃើញថា ស្របពេល​ការបោះឆ្នោត​ពាក់កណ្ដាល​អាណត្តិ​នឹង​ចូល​មកដល់​ក្នុងពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ ៣​ភាគ​៤ ​នៃ​អ្នកបោះឆ្នោតមិន​សប្បាយ​ចិត្ត​ទេ ចំពោះ​ការ​បោះ​ជំហាន​ទៅមុខ​ផ្នែក​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក​សព្វថ្ងៃ​។ ​ការស្ទង់មតិ​បាន​រកឃើញថា ជនជាតិ​អាមេរិក​ 75% ជឿថា​ សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិកកំពុង​ធ្លាក់​ក្នុង​ឱនភាព កើន​ឡើ​ពី ​64% នៅ​រដូវក្ដៅ​នេះ ចំណែក​ពលរដ្ឋ​ 55% ​ទៀតមិន​ពេញ​ចិត្តនឹង​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ពួកគេ ហើយ​ 74% និយាយថា បច្ចុប្បន្នបញ្ហា​ជាច្រើន​នៅក្នុង​ប្រទេស​នេះនឹង​កាន់តែ​ធ្ងន់​ធ្ងន់​ទៅ​។​

​ចំណែក 51% នៃ​អ្នកបោះឆ្នោតបាន​ប្រាប់ CNN​ថា សេដ្ឋកិច្ច និង​អតិផរណាគឺជា​បញ្ហា​ចម្បង​រួម ខណៈ​ពួកគេ​នឹងសម្រេច​ពី​មធ្យោបាយ​ក្នុងការ​បោះឆ្នោត​របស់​ពួកគេ​នៅ​ថ្ងៃ​អង្គារ ​ទី​៨ ​ខែវិច្ឆិកា​សប្ដាហ៍​ក្រោយ​។ ​នេះ​គឺជា​ដំណឹង​អាក្រក់​សម្រាប់​បក្ស​ប្រជាធិបតេយ្យ ខណៈ​ក្រុម​អ្នកបោះឆ្នោត​ដែល​បាន​មើលឃើញ​សេដ្ឋកិច្ច​ថា ​ជា​បញ្ហាសំខាន់​សម្រាប់​ពួកគេជ្រើស​យក​បក្ស​សាធារណរដ្ឋ​នៅក្នុង​សភាតាម​សង្កា​ត់របស់​ពួកគេ ដោយ​កើន​ឡើងដល់​ 71% ទល់នឹង 26%​។ រឿង​សំខាន់​ជាងនេះទៀតគឺ 71% គាំទ្រ​ឲ្យ​បក្ស​សាធារណរដ្ឋ​ដោះស្រាយ​អតិផរណា ធៀប​ទៅនឹងគណ​បក្ស​ប្រជាធិបតេយ្យ​ទទួលបាន​ការគាំទ្រ​តែ 18% ប៉ុណ្ណោះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        200
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        187
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm