បាល់ទាត់៖ ខ្សែការពារអង់គ្លេសមួយរូបទៀត Ben Chilwell នឹងអវត្តមានពីក្រុមជម្រើសជាតិអង់គ្លេសនៅ World Cup ឆ្នាំនេះដោយសាររបួស។ កីឡាករវ័យ ២៥ឆ្នាំរូបនេះបានរងរបួសអំឡុងជ័យជំនះរបស់ Chelsea លើ Dinamo Zagreb ២-១ ហើយរបួសសរសៃពួរនេះនឹងត្រូវសម្រាកព្យាបាលរយៈពេល ៣ខែ។
Ben Chilwell បានក្លាយជាកីឡាករអង់គ្លេសមួយរូបទៀតដែលខកខាន World Cup ដោយសាររបួស បន្ទាប់ពីមិត្តរួមក្រុម Reece James និងកីឡាកររបស់ Manchester City ទាំងពីររូប Kyle Walker និង Kalvin Phillips។ Ben Ben Chilwell ធ្លាប់បង្ហាញខ្លួនសរុប ១៧លើកឱ្យក្រុមជម្រើសជាតិអង់គ្លេស និងជាសមាជិករបស់ក្រុមលោក Gareth Southgate នៅ Euro 2020 ដែរតែមិនបានចូលលេងឡើយ។ អង់គ្លេសនឹងប្រកាសបញ្ជីកីឡាករទាំង ២៦នាក់សម្រាប់ World Cup នៅសប្តាហ៍ក្រោយ។ អង់គ្លេសនឹងចាប់ផ្តើមយុទ្ធនាការ World Cup របស់ខ្លួនដោយនឹងត្រូវជួបក្រុមអ៊ីរ៉ង់នៅថ្ងៃទី២១ ខែវិច្ឆិកានេះ៕
អត្ថបទ៖នាង សុភាវុធ