ភ្នំពេញ ៖ កិច្ចប្រជុំកំពូលអាស៊ាន និង កិច្ចប្រជុំពាក់ពន្ធ័ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១០ ដល់ ១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងមានអ្នកសារព័ត៌មានជាតិ និង អន្តរជាតិប្រមាណ១៧០០នាក់ចូលរួម ក្នុងចំណោម១៧០០នាក់ គឺមានអ្នកសារព័ត៌មានអន្តរជាតិប្រមាណ៩០០នាក់។
លោក ពុយ គា អ្នកសារព័ត៌មានជំនាញអាស៊ាន បានអោយដឹងថា កិច្ចការសំខាន់ៗដែលអ្នកព័ត៌មានជាតិគួរតាមដានដោយយកចិត្តទុកដាក់នោះរួមមាន ផលចំនេញសម្រាប់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ ព័ត៌មានស្តីពីជំនួយពីបរទេសសម្រាប់ការអភិវឌ្ឍន៍ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និង វិនិយោគជាដើម។ ដោយឡែកបញ្ហាក្តៅជាអន្តរជាតិដែលអ្នកសារព័តមានគួរចាប់អារម្មណ៍មានចំនួន ៥ធំៗ ទី១ បញ្ហាជម្លោះនៅមីយ៉ាន់ម៉ា បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាកូរ៉េខាងជើង និង ខាងត្បូង បញ្ហាតៃវ៉ាន់ ជាមួយចិន និង អ៊ុយក្រែន ជាមួយ រុស្ស៊ី ។
ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍នៃក្រសួងព័ត៌មានបានអោយដឹងថា កិច្ចប្រជុំកំពូលអាស៊ាន និង កិច្ចប្រជុំពាក់ពន្ធ័ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១០ ដល់ ១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងមានអ្នកសារព័ត៌មានជាតិ និង អន្តរជាតិប្រមាណ១៧០០នាក់ចូលរួម ក្នុងចំណោម១៧០០នាក់ គឺមានអ្នកសារព័ត៌មានអន្តរជាតិប្រមាណ៩០០នាក់។







