សម្ដេចតេជោ ស្នើគុយវ៉ែតពិនិត្យមើលកិច្ចសហការលើវិស័យថាមពល និងស្បៀងអាហារជាមួយកម្ពុជា

2022/11/04 10:42:12 pm        284

ភ្នំពេញ៖ ឯកឧត្តម មហាំម៉ាត់ សាអីត អាល់ហាជរី ឯកអគ្គរដ្ឋទូតគុយវ៉ែតថ្មីនៃប្រទេសគុយវ៉ែត ប្រចាំកម្ពុជាត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីអនុញ្ញាតឲ្យចូលជួបសម្ដែងការគួរសម​ នៅវិមាន​សន្តិភាព នាព្រឹកថ្ងៃទី៤ វិច្ឆិកានេះ។

នៅក្នុងជំនួបនេះ ឯកអគ្គរដ្ឋទូតបានគោរពជម្រាបជូនសម្ដេចតេជោថា ក្នុងបេសកកម្មការទូតរបស់​ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជា​ ឯកឧត្តមនឹងប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្តធ្វើ​យ៉ាងណា​ឲ្យចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរឹងមាំឡើង ក្នុងនោះឯកឧត្តម បានមានប្រសាសន៍ថា ឯកឧត្តមនឹងជំរុញការអនុវត្តលើរាល់កិច្ចព្រមព្រៀង​ដែល​ប្រទេសទាំងពីរ​មានកន្លងមក។

ក្នុងនោះមានទាំងកិច្ចព្រមព្រៀងលើការហោះហើរត្រង់រវាងប្រទេសទាំងពីរ ការផ្ដល់ការងារដល់​ពលករកម្ពុជាដែលមានបំណងចង់ទៅធ្វើការនៅប្រទេសគុយវ៉ែត និងវិស័យពាណិជ្ជកម្មស្បៀង​អាហាររវាងប្រទេសទាំងពីរជាដើម។

ជាមួយគ្នានោះដែរ ឯកឧត្តមបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​ជាទីបំផុតជូនចំពោះ​សម្ដេចតេជោ ដែលបានចំណាយពេលវេលាដ៏មមាញឹក ទទួលជួប​ឯកឧត្តម ហើយឯកឧត្តម​ក៏បានគោរពជូនពរសម្ដេចតេជោ ឲ្យទទួលបានជោគជ័យក្នុងការដឹកនាំកិច្ចប្រជុំអាស៊ាន​នៅពេលខាងមុខនេះ។

ជាការឆ្លើយតប សម្ដេចតេជោ បានសំដែងនូវការស្វាគមន៍និងអបអរសាទរជូនចំពោះឯកឧត្តម មហាំម៉ាត់ សាអ៊ីត អាល់ហាជរី ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិង​ពេញសមត្ថភាព​នៃប្រទេសគុយវ៉ែតប្រចាំកម្ពុជា។

សម្ដេច ក៏បានស្វាគមន៍ផងដែរ ចំពោះការប្តេជ្ញាចិត្តក្នុងការពង្រីក ពង្រឹង មិត្តភាពនិងកិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេសទាំងពីរជាមួយនឹងការ​ប្ដេជ្ញាចិត្តជំរុញការអនុវត្ត​លើរាល់កិច្ចព្រមព្រៀង​ដែលបានចុះហត្ថលេខារួចហើយ។ សម្ដេចក៏បានផ្ដល់អនុសាសន៍ជូនដល់ឯកឧត្តមឯកអគ្គរដ្ឋទូតគុយវ៉ែតគប្បីណាពិនិត្យមើលលើវិស័យដទៃទៀតដែលប្រទេសទាំងពីរអាចសហការគ្នាបាន។

សម្ដេចបានបន្តថា ប្រទេសគុយវ៉ែតមានថាមពល ដោយឡែកព្រះរាជាណាចក្រកម្ពុជាមានស្បៀង​អាហារដែលវិស័យទាំងពីរនេះអាចជំរុញពាណិជ្ជកម្មធ្វើយ៉ាងណាឲ្យមានលក្ខណៈបំពេញឱ្យគ្នាទៅវិញទៅមក៕


អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm