កម្ពុជា រំពឹងនាំចេញផលិតផលសំលៀកបំពាក់កាត់ដេរកាន់តែច្រើនទៅកូរ៉េ និងជប៉ុន

2022/11/04 11:11:52 pm        623

ភ្នំពេញ៖ កម្ពុជារំពឹងនាំចេញផលិតផលសំលៀកបំពាក់កាត់ដេរ ទៅកាន់ប្រទេសកូរ៉េខាងត្បូង និងជប៉ុន នៅក្រោមក្របខណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាគីរវាងកម្ពុជា-សាធារណរដ្ឋកូរ៉េ (CKFTA) នឹងចូលជាធរមាន នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២។

តាមរយៈកិច្ចព្រមព្រៀងនេះ នឹងជំរុញការនាំចេញផលិតផលកាត់ដេរ សំលៀកបំពាក់ ស្បែកជើង ​កាន់តែច្រើនទៅកាន់ប្រទេសអាស៊ីខាងកើតមួយនេះ។

ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ ​និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ​មានប្រសាសន៍ថា បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាគីកម្ពុជា-កូរ៉េ ចូលជាធរមានហើយនោះ វានឹងជំរុញ​កំណើន​នៃការនាំចេញ ​កំណើនផលទុនសរុបក្នុងស្រុក​ និងកំណើនឱកាសការងារ​ ព្រមទាំងជួយ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ ​របស់ប្រទេសទាំងពីរ​ ដែលទទួលរងផលប៉ះពាល់ជំងឺកូវីដ-១៩​ តាមរយៈការ​ពង្រីក​ការធ្វើសេរីភាវូបនីយកម្មទីផ្សារ។

ឯកឧត្តម បន្តទៀតថា នៅពេលកម្ពុជា ទទួលបាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី​ជាមួយ​ប្រទេសអភិវឌ្ឍន៍​បានច្រើន វាគឺជាសញ្ញាវិជ្ជមាន​មួយសម្រាប់សេដ្ឋកិច្ច និងសម្រាប់ទំនិញ។

ឯកឧត្តម ប៉ែន សុវិជាតិ​ មានប្រសាសន៍ថា ​“បើយើងនាំទំនិញទៅកូរ៉េបាន ទៅជប៉ុន ​ និងទៅ​ប្រទេស​ណាដែលមានកម្រិតទទួលស្គាល់បាន ​ដូចទំនិញ​សំលៀកបំពាក់​ និងស្បែកជើង គឺយើងនាំទៅ​ណាទៀតក៏បានដែរ។

ទន្ទឹមនេះ​ យើងកំពុងអភិវឌ្ឍខ្លួនឱ្យទៅជាប្រទេសនៃបណ្តុំឧស្សាហកម្ម​សម្រាប់ ​ផលិត និង​ផ្គត់ផ្គង់​គ្រឿងបន្លាស់ ​និងគ្រឿងបង្គុំ ​ឱ្យទៅរោងចក្រធំៗ​នៅសកលលោក»។

អ្នកនាំពាក្យរូបនេះ ​បញ្ជាក់បន្ថែមថា ​ទីផ្សារប្រទេសកូរ៉េខាងត្បូង​ និងជប៉ុន គឺត្រូវបាន​គេទទួលស្គាល់​នូវទំនិញដែលមានលក្ខណៈឆ្លើយតបគ្រប់គ្រាន់នឹងសេចក្តីត្រូវការរបស់ទីផ្សារប្រទេសផ្សេងៗ ដោយបបន្ថែមថា កម្ពុជា កំពុងអភិវឌ្ឍខ្លួនឱ្យទៅជាប្រទេសនៃបណ្តុំឧស្សាហកម្មសម្រាប់ ផលិត និងផ្គត់ផ្គង់គ្រឿងបន្លាស់ និងគ្រឿងបង្គុំ ឱ្យទៅរោងចក្រធំៗនៅសកលលោក។

បច្ចុប្បន្ន​កម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយចិន ​និងកូរ៉េខាងត្បូង និង​គ្រោង​បង្កើតការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទេ្វភាគីនេះជា​មួយជប៉ុន ​ឥណ្ឌា និង​ប្រទេសដៃគូពាណិជ្ជកម្មផ្សេងទៀត។

សូមបញ្ជាក់ថា កម្ពុជា ​កូរ៉េខាងត្បូង ​និងជប៉ុន ជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច​គ្រប់ជ្រុង​ជ្រោយតំបន់(អាសិប)៕អត្ថបទ៖ វណ្ណៈ


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm