កាកបាទក្រហមកម្ពុជាធ្វើយុទ្ឋាការផ្សព្វផ្សាយច្បាប់ចរណ៍ផ្លូវគោកនៅតាមដង

2022/11/04 11:49:48 pm        497

ភ្នំពេញ ៖ ព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និង​ជាសមាជិកាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អញ្ជើញជាអធិបតីបើកយុទ្ធនាការស្តីពី «ការចូលរួមលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាបន្ននៅកម្ពុជា» និងដឹកនាំយុវជនកាកបាទក្រហមកម្ពុជា ១១០នាក់ ដែលមានការចូលរួមពី លោកវរៈសេនីយ៍ឯក យ៉ែម នៅ ស្នងការរងនគរបាលចរាចរណ៍រាជធានីភ្នំពេញ មន្ត្រីទីស្នាក់ការកណ្តាល និងក្រុមប្រតិបត្តិសាខារាជធានីភ្នំពេញ អនុសាខាខណ្ឌដង្កោនិងជ្រោយចង្វារ ព្រមទាំងមន្រ្តីនគរបាលចរាចរណ៍ សរុប ១៥០នាក់ ចុះទៅអប់រំផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍នៅ២គោលដៅផ្សេងគ្នាៗក្នុងរាជធានីភ្នំពេញ (គោលដៅទី១ ផ្សារព្រែកជ្រៃ ក្នុងសង្កាត់ដង្កោ និងគោលដៅទី២នៅជិតរង់វង់មូលព្រំមុខបួនក្នុងសង្កាត់ជ្រោយចង្វា។

ក្នុងឱកាសនោះដែរ លោកជំទាវអគ្គលេខាធិការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្លែងអំណរគុណចំពោះការចូលរួមក្នុងយុទ្ធនាការនេះ។ លោកជំទាវអគ្គលេខាធិការបន្តទៀតថា “យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ បានបង្ហាញថា ក្នុងឆមាសទី១ ឆ្នាំ២០២២ បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ ករណីគ្រោះថ្នាក់ចរាចរណ៍ កើន៣០% មានអ្នកស្លាប់៩៤២នាក់ និងមានអ្នករបួស ១៤២៩នាក់ ក្នុងនោះស្លាប់ជាអ្នកប្រើប្រាស់ម៉ូតូមាន៨១% ស្មើនឹង៧៥៩នាក់ នៃអ្នកស្លាប់សារុប ៩៤២នាក់ ហើយការបើកយុទ្ធការនេះឡើង ដើម្បីអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ សិស្សនុសិស្ស អាជីវករ និងសាធារណៈជនឱ្យយល់ដឹងពីច្បាប់ចរាចរណ៍ផ្លូវគោក និងស្លាកសញ្ញាចរណ៍នានានៅតាមដងផ្លូវ ជាពិសេសគឺដាស់ស្មារតីប្រជាពលរដ្ឋឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ក្នុងឱកាសពិធីបុណ្យអុំទូក បណ្តែបប្រទីប អកអំបុក ខាងមុខនេះ”។

ជាមួយគ្នានេះដែរក្នុងយុទ្ធនាការនេះ ក៏មានរៀបចំ សំណួរចម្លើយ ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ការដាក់ពិន័យ និងដកពិន្ទុលើបណ្ណបើកបរយានយន្តអំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ និងចែកខិតប័ណ្ណយល់ដឹងពីសុវត្ថិភាពចរាចរណ៍ យល់ដឹងពីពិការភាព ព្រមទាំងបិទចំណាំងផ្លាតនៅតាមម៉ូតូ រម៉កកង់បី ដែលធ្វើដំណើរឆ្លងកាត់ពិធីជាច្រើនរយគ្រឿង។ ប្រជាពលរដ្ឋ៤០នាក់ទទួលមួកសុវត្ថិភាព និង៤៦០នាក់ផ្សេងទៀតទទួលបានរង្វាន់លើកទឹកចិត្ត​ពីការឆ្លើយសំណួរ​ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ការពិន័យ និងដកពិន្ទុលើបណ្ណបើកបរយានយន្តអំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ ដោយយុវជនកាកបាទក្រហមកម្ពុជា៕ អត្ថបទ ៖ សំ ងីម


អត្ថបទដែលទាក់ទង

នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ «ហ្វឹកហ្វឺនជាស្នូល! កងវិស្វកម្មត្រូវបង្កើនសមត្ថភាពឆ្លើយតបនឹងសង្គ្រាមសម័យទំនើប»
2026/09/09 01:38:33 pm        1
កម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
2026/09/09 01:24:21 pm        1
អ្នករត់កង់បីចាត់ទុកគម្រោងកែរ៉ឺម៉កកង់បីប្រើឥន្ធនៈទៅប្រើជាអគ្គិសនីវិញជាការដោះស្រាយវិបត្តិឥន្ទនៈ និងភាពក្រីក្រ
2026/09/09 01:06:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយឧត្តមសេនីយ៍ វង្ស ពិសេន៖ «ហ្វឹកហ្វឺនជាស្នូល! កងវិស្វកម្មត្រូវបង្កើនសមត្ថភាពឆ្លើយតបនឹងសង្គ្រាមសម័យទំនើប»

2026/09/09 01:38:33 pm
​កម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល
2026/09/09 01:24:21 pm
​អ្នករត់កង់បីចាត់ទុកគម្រោងកែរ៉ឺម៉កកង់បីប្រើឥន្ធនៈទៅប្រើជាអគ្គិសនីវិញជាការដោះស្រាយវិបត្តិឥន្ទនៈ និងភាពក្រីក្រ
2026/09/09 01:06:18 pm
​យុវជនប្រឡងជាប់បាក់ឌុបចាប់អារម្មណ៍រៀនជំនាញអគ្គិសនី ខណៈតម្រូវការទីផ្សារការងារមានច្រើន
2026/09/09 12:51:58 pm
​របាយការណ៍ UNESCO–ICOMOS៖ ការខូចខាតប្រាសាទព្រះវិហារមានទំហំធ្ងន់ធ្ងរ និង​គំរាម​កំហែង​​ដល់​តម្លៃបេតិកភណ្ឌពិភពលោក
2026/09/09 12:39:32 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/09/06 11:41:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/08/30 06:34:43 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/08 09:09:26 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/09/07 11:11:34 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/09/08 06:11:01 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm