រដ្ឋមន្ត្រីទេសចរណ៍ អេកម៉ិក និងCLMV សរសើរតំបន់Pub Street ក្នុងខេត្តសៀមរាប ដ៏ទាក់ទាញទេសចរ

2022/11/05 12:04:51 am        586

សៀមរាប៖ រដ្ឋមន្ត្រីទេសចរណ៍ នៃប្រទេសសមាជិក អេកម៉ិក (ACMECS) និងប្រទេសសមាជិក (CLMV) បានសម្ដែងការកោតសរសើរចំពោះការរៀបចំតំបន់ទេសចរណ៍ Pub Street ក្នុងខេត្តសៀមរាប ដ៏ទាក់ទាញទេសចរ ។

នៅក្នុងខេត្តសៀមរាប ក្រសួងទេសចរណ៍កម្ពុជា បាននឹងកំពុងទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំរដ្ឋ មន្ត្រីទេសចរណ៍ អេកម៉ិក លើកទី៥ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ CLMV លើកទី៦ ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកានេះ ។

ក្នុងអំឡុងពេលនេះ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំរដ្ឋមន្ត្រី​ទេសចរណ៍ និងប្រតិភូ ​នៃប្រទេសសមាជិក អេកម៉ិក និង CLMV ដទៃទៀត ​ទៅទស្សនកិច្ចនៅតំបន់ទេសចរណ៍រាត្រី Pub Street ក្នុងក្រុងសៀមរាប ។

គណៈប្រតិភូ បានធ្វើដំណើរទស្សនកិច្ចដោយថ្មើរជើង នៅ ​តាមផ្លូវក្នុងតំបន់ Pub Street ប្រកប​ដោយភាពសប្បាយរីករាយ និងត្រូវបានទទួលស្វាគមន៍ពីសំណាក់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលកំពុងដើរលេងកម្សាន្តនៅទីនោះដែរ។

គណៈប្រតិភូ បានមើលឃើញពីសក្ដានុពលតំបន់ Pub Street ដែលជាផលិតផលទេសចរណ៍ ដ៏ទាក់ទាញ​មួយ ផ្ដល់ជូននូវការកម្សាន្តសប្បាយបន្ថែមសម្រាប់ភ្ញៀវទេសចរ ​ដែលមកដល់ទឹកដី​អង្គរ។ ពួកគេ បានកោតសរសើរកម្ពុជា ដែលបានរៀបចំឱ្យមានតំបន់ទេសចរណ៍រាត្រី Pub Street នេះ ឱ្យមានភាពទាក់ទាញឡើងវិញ ​នៅតាមដងផ្លូវ ​មានភាពស្អាតជាងមុន ការរៀបចំតុបតែង​នៅ​តាមហាងនីមួយៗកាន់តែមានសោភ័ណភាព​ បន្ទាប់ពីផ្អាកសកម្មភាពទេសចរណ៍ ក៏ដូចជា​​ការ​បិទបណ្ដោះអាសន្ន ​ដោយសារតែវិបត្តិកូវីដ-១៩។

Pub Street គឺជាតំបន់ទេសចរណ៍រាត្រីតូចមួយនៅខេត្តសៀមរាប​ ដែលភ្ញៀវទេសចរបរទេស ទទួល​ស្គាល់ថា ជាពិភពលោកដ៏តូចមួយ (Small World) ៕អត្ថបទ៖ ឈិត សាវី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm