ថៃ​អនុម័ត​ឥណទាន​សម្បទាន ៣០​លាន​ដុល្លារ សម្រាប់​គម្រោង​លើក​កម្រិត​ផ្លូវជាតិ​លេខ ៦៧

2022/11/05 01:42:28 am        501

​ភ្នំពេញ​៖ កម្ពុជា​-​ថៃ ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន មាន​ទំហំ​ទឹកប្រាក់​សរុប ៩៨៣ លាន​បាត ត្រូវ​ប្រមាណ ៣០ លាន​ដុល្លារ​អា​មេ​រិក សម្រាប់​គម្រោង​លើក​កម្រិត​ផ្លូវជាតិ​លេខ ៦៧ ប្រវែង​ប្រមាណ ១៣៥​គីឡូម៉ែត្រ (​សៀមរាប​-​អន្លង់វែង​-​ជាំ​/​សា​ង៉ាំ​)​។

​ឯកឧត្តម Perames Vudthitornetiraks ប្រធាន​ទីភ្នាក់ងារ​សហ​ប្រតិបត្តិ​ការអភិវឌ្ឍ​ន៍​សេដ្ឋកិច្ច នៃ​បណ្តា​ប្រទេសជិតខាង (NEDA) លើកឡើង​នៅ​ក្នុង​ពិធី​ចុះ​ហត្ដ​លេខា លើ​កិច្ចព្រមព្រៀង​ឥណទាន​សម្បទាន គម្រោង​លើកកម្ពស់​កម្រិត​ផ្លូវជាតិ​លេខ ៦៧ (​សៀមរាប​-​អន្លង់វែង​-​ជាំ​/​សា​ង៉ាំ​) នៅ​ថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០២២ នេះ​ថា បច្ចុប្បន្ន NEDA កំពុង​ដើរ​តួនាទី​ជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​សកម្ម​មួយ​របស់​កម្ពុជា ដោយ​ផ្តោត​សំខាន់​ទៅលើ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​គោលដៅ​ព​ន្លឿ​ន​ការតភ្ជាប់​រវាង​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​ប្រសើរឡើង ក្នុងនោះ ផ្លូវជាតិ​លេខ ៦៧ នេះ គឺជា​ច្រក​មួយ​ដ៏​សំខាន់ ក្នុងការ​បម្រើឱ្យ​គោលដៅ​នេះ​។

​ឯកឧត្តម បន្តថា ក្រៅពី​កិច្ចសហប្រតិបត្តិការ​វិនិយោគ លើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​, NEDA ក៏មាន​បំណង​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា លើ​វិស័យ​ផ្សេងៗ​ទៀត​ផងដែរ​នាពេល​អនាគត​រួមមាន​៖ កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​រចនាសម្ព័ន្ធ​រូបវន្ត​សា​ធារ ណ​:, ថាមពល​, សុខាភិបាល និង​ការ​អភិវឌ្ឍ​ទីក្រុង​ជាដើម​។

​ឯកឧត្ដម វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញវត្ថុ បាន​សម្តែង​នូវ​ក្តី​សោម​ន្ស​រីករាយ ដែល​រាជរដ្ឋាភិបាល​ថៃ បានអនុម័ត​ឥណទាន​សម្រាប់​គម្រោង​លើក​កម្រិត​ផ្លូវជាតិ​លេខ​៦៧ ព្រោះ​ផ្លូវជាតិ​លេខ​៦៧ នេះ គឺជា​ច្រក​ដ៏​សំខាន់​មួយ ក្នុង​ការតភ្ជាប់​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ ដោយ​ត​ភ្ជាប់​ខេត្តសៀមរាប និង​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា ទៅនឹង​ខេត្ត​ស៊ីសាកេត និង​ភាគ​ឦសាន​នៃ​ប្រទេស​ថៃ​។ ការធ្វើឱ្យ​ប្រសើរ​ឡើងវិញ​នូវ​ផ្លូវ​ដ៏​សំខាន់​នេះ នឹង​ជួយ​ធ្វើឱ្យ​ការធ្វើ​ចរាចរណ៍ និង​ការដឹកជញ្ជូន​កាន់​តែមាន​សុវត្ថិភាព ប្រសិទ្ធភាព សេដ្ឋកិច្ច និង​ចំណាយ​តិចជាង​មុន ដែល​នឹង​ជួយ​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន និង​ជំរុញ​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ ព្រមទាំង​អាច​ផ្តល់​ជា​ឱកាស​វិនិយោគ និង​ធុរកិច្ច និង​លើកកម្ពស់​ជីវភាព​រប​ស់​ប្រជាពលរដ្ឋ​ទាំងពីរ​ប្រទេស​ផងដែរ​។

​ជាងនេះទៅទៀត ផ្លូវ​នេះ មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ប្រសើរឡើង នូវ​ការតភ្ជាប់​ផ្ទៃក្នុង​របស់​កម្ពុជា ជាមួយ​ប្រទេស​ថៃ​ប៉ុណ្ណោះ​ទេ ថែមទាំង​ជំរុញ​ការតភ្ជាប់​ក្នុង​តំបន់​នៅក្នុង​តំបន់ GMS និង​អាស៊ាន​ផងដែរ​។

​ឯកឧត្តម បន្ត​ឲ្យ​ដឹងថា ផ្លូវជាតិ​លេខ​៦៧ ធ្លាប់​ត្រូវបាន​ស្តារ និង​សាងសង់​ឡើងវិញ ក្រោម​ហិរញ្ញប្បទាន​សម្បទាន​របស់​រាជរដ្ឋាភិបាល​ថៃ នៅ​ឆ្នាំ​២០០៦ និង​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ នៅ​ខែកក្កដា ឆ្នាំ​២០០៩​។

​បន្ទាប់ពី​បានដាក់​ប្រើប្រាស់​ជាង​មួយ​ទសវត្សរ៍ ផ្លូវ​នេះ​ត្រូវការ ជួសជុល និង​កែលម្អ​ឡើងវិញ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​នៃ​ការអភិវឌ្ឍ​កម្ពុជា​នាពេល​បច្ចុប្បន្ន​។ ចំណែក​ការធ្វើឱ្យ​ប្រសើរឡើង នៃ​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ នឹង​ប្រែក្លាយ​តំបន់​ព្រំដែន​ប្រទេស​ទាំងពីរ ឱ្យទៅជា​តំបន់ឧស្សាហកម្ម ផលិតកម្ម និង​ទេសចរណ៍ ក៏ដូចជា​នឹង​ជួយ​លើកកម្ពស់​ភាព​ប្រកួតប្រជែង និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ការវិនិយោគ​ក្នុង​តំបន់​ផងដែរ​។

​សូមបញ្ជាក់ថា​៖ គិត​ត្រឹម​ឆ្នាំ​២០២២ រាជរដ្ឋាភិបាល​ថៃ បានផ្តល់​ឥណទាន​សម្បទា​ន​ដល់​កម្ពុជា​សរុប ៣ ០១៩​លាន​បាត ស្មើ​ប្រមាណ ៨៦​លាន​ដុល្លារ​អាមេរិក សម្រាប់​អនុវត្ត​គម្រោង​ចំនួន ០៣ ក្នុង​នោះ គម្រោង​សាងសង់​ផ្លូវ​ឆ្លងកាត់​ស្ទឹង​បត់ និង​ផ្លូវ​ចូលទៅ​កាន់​គម្រោង​ផ្លូវជាតិ​លេខ​៥ ដែល​កំពុងដំណើរការ និង​គម្រោង​ស្តារ​ផ្លូវជាតិ​លេខ​៦៧ នេះ​ផងដែរ​៕ អត្ថបទ​៖ សុន រ៉ា​ឌី​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm