
អន្ដរជាតិ៖ ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅតាមទីក្រុងនានាក្នុងរដ្ឋ New South Walesប្រទេសអូស្រ្តាលី ត្រូវបានគេនិយាយប្រាប់ឲ្យជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេទាំងយប់ ក្រោយទឹកទន្លេប្រៀបច្រាំង និងទឹកទន្លេឡើងដល់កម្រិតជិតគ្រោះថ្នាក់បំផុត។
មន្ទីរឧតុនិយមអូស្រ្តាលី បាននិយាយនៅថ្ងៃសុក្រនេះថា ទឹកជំនន់ធំបានកើតមានរួចទៅហើយនៅទីក្រុងជនបទ Forbes ពេលដែលទឹកទន្លេ Lachlan ឡើងជិតដល់កម្រិតខ្ពស់បំផុតពុំធ្លាប់ដែលមានក្នុងរយៈពេល ៧០ឆ្នាំកន្លងមកនេះ៕
