
អន្ដរជាតិ៖ លោកAndriy Yermakគឺជានាយអគ្គសេនាធិការប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា រុស្ស៊ី បានដោះលែងឈ្លើយសឹកអ៊ុយក្រែនចំនួន ១០៧នាក់ រួមទាំងឈ្លើយសឹក ៧៤នាក់ ដែលបានការពាររោងចក្រដែកថែប Azovstal គឺជាកន្លែងឈរជើងចុងក្រោយរបស់អ៊ុយក្រែននៅទីក្រុង Mariupol ខណៈដែលអ៊ុយក្រែន បានដោះលែងឈ្លើយសឹករុស្ស៊ីចំនួន ១០៧នាក់ ហើយឈ្លើយសឹកទាំងនេះ នឹងត្រូវបញ្ជូនទៅកាន់ទីក្រុងម៉ូស្គូ ដើម្បីព្យាបាលរបួសរាយកាយ និងរបួសផ្លូវចិត្ត៕
