មូលនិធិមុទិតា និងសហភាពសហព័ន្ធយុវជនកម្ពុជា ប្រារព្ធកម្មវិធី«សាទរស្នាព្រះហស្ថព្រះបិតាឯករាជ្យជាតិ»

2022/11/05 04:56:50 am        93

ភ្នំពេញ ៖ មូលនិធិមុទិតា និងសហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមជាមួយរាជរដ្ឋាភិបាល និងស្ថាប័នជាតិនានា ដើម្បីសហការរៀបចំកម្មវិធី «សាទរស្នាព្រះហស្ថព្រះបិតាឯករាជ្យជាតិ» ប្រារព្ធឡើងនាល្ងាចថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅសួនច្បារព្រះរាជបណ្តាំ (ខាងមុខព្រះបរមរាជវាំង)។

​កម្មវិធី «សាទរស្នាព្រះហស្ថព្រះបិតាឯករាជ្យជាតិ» ឋិតក្រោមវត្តមានឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ អមដំណើរដោយឯកឧត្តម ស សុខា អនុប្រធាន ស.ស.យ.ក. និងលោកជំទាវ រួមទាំង ថ្នាក់ដឹកនាំ ស.ស.យ.ក. ក៏មានការអញ្ជើញចូលរួមពីគណៈកម្មការរៀបចំព្រះរាជពិធី ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា ស.ស.យ.ក. និងមូលនិធិមុទិតាប្រមាណ២០០នាក់ផងដែរ។

កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង រំលឹកដល់ព្រះគុណូបការៈ និងសម្តែងនូវមនោសញ្ចេតនាចងចាំជានិច្ចគ្មានថ្ងៃបំភ្លេចបាន ប្រកបដោយសេចក្ដីកតញ្ញូ កតវេទី ជូនចំពោះព្រះមហាករុណាទិគុណដ៏ធំធេងរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នៅក្នុងបុព្វហេតុទាមទារឯករាជ្យជូនប្រជាជាតិ ការកសាងជាតិ និងការបង្រួបបង្រួមជាតិ ការការពារបូរណភាពទឹកដី ជូនជាតិមាតុភូមិ និងប្រជានុរាស្ត្រកម្ពុជា និងការរួបរួមដើម្បីសន្តិភាព ឯករាជ្យ និងកសាងជាតិគ្មានឈប់ឈរ។

នាបរិយាកាសដ៏វិសេសវិសាលនេះ គណៈអធិបតី និងអ្នកចូលរួមបានទស្សនាភាគយន្តរឿង «ឆាយាលើអង្គរ»ដែលជាស្នាព្រះហស្ដព្រះរាជនិពន្ធ របស់ករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងកម្មវិធី «សាទរស្នាព្រះហស្ថព្រះបិតាឯករាជ្យជាតិ» ដែលប្រៀបប្រដូចទៅនឹងព្រះរាជឱង្ការរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះមរមរតនកោដ្ឋ មានអត្ថន័យសរបញ្ជាក់ឱ្យឃើញពីស្មារតីសេ្នហាជាតិ ហ៊ានធ្វើបូជនីយកិច្ច ការពារប្រទេសជាតិ និងការសាមគ្គីរួបរួមជាធ្លុងមួយ ដើម្បីប្រឆាំងនឹងអំពើអបាយមុខ និងក្បត់ជាតិរបស់ក្រុមមួយចំនួនតូច ដែលចង់បង្កឱ្យមានអស្ថេរភាព និងចលាចលក្នុងប្រទេស។ បន្ទាប់ពីទទួលបានឯករាជ្យដ៏ពេញលេញ ការការពារ និងថែរក្សាឯករាជ្យជាតិពិតជាសំខាន់បំផុតសម្រាប់ប្រជាជាតិ ហើយការរួបរួមសាមគ្គីនេះហើយ គឺជាគឹន្លះនៃការជួយស្រោចស្រង់ប្រទេសនៅសន្តិភាព និងភាពសុខសាន្ត។

កម្មវិធីដ៏មានអត្ថន័យនេះ បានប្រារព្ធឡើងដើម្បីបង្ហាញពីទឹកចិត្ត និងស្មារតីនៃការចងចាំចំពោះព្រះរាជបណ្តាំដ៏ថ្លៃថ្លា និងពោរពេញទៅដោយអត្ថន័យទូន្មានដែលជាព្រះរាជឱង្ការរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ។កម្មវិធីនាល្ងាចនេះក៏ចង់រលឹកពីព្រះរាជគុណូបការៈដ៏ខ្ពង់ខ្ពស់បំផុត តាមរយៈស្នាព្រះហស្ថដែលជាប្រវត្តិសាស្រ្តរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះមរមរតនកោដ្ឋ ក្នុងមួយព្រះជន្មរបស់​ព្រះអង្គដែលបានគិតគូរពី​ឧត្តមប្រយោជន៍ជាតិ​លើសអ្វីទាំងអស់ ក្នុងនាមព្រះអង្គបានបំពេញព្រះរាជបូនីយកិច្ចទាមទារបានឯករាជ្យ និងបូរណភាពទឹកដីខ្មែរឱ្យបានគង់វង្ស៕ អត្ថបទ ៖ រដ្ឋា​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm