អ្នកនាំពាក្យកិច្ចប្រជុំអាស៊ាន៖ បញ្ហាមីយ៉ាន់ម៉ាជាបញ្ហាអាទិភាពក្នុងកិច្ចប្រជុំកំពូលអាស៊ាន

2022/11/05 07:58:46 pm        515

ភ្នំពេញ៖ ឯកឧត្តម គង់ ភោគ រដ្ឋលេខាជិការក្រសួងការបរទេស និងជាអ្នកនាំពាក្យកិច្ចប្រជុំអាស៊ាន បញ្ជាក់ថា បញ្ហាមីយ៉ាន់ម៉ាជាបញ្ហាអាទិភាពក្នុងកិច្ចប្រជុំកំពូលអាស៊ាន។ ការបញ្ជាក់ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស​ និងសហប្រតិបត្តិការអន្តរជាតិ និងជាអ្នកនាំពាក្យកិច្ច​ប្រជុំកំពូល ក្នុងជំនួបអ្នកសារព័ត៌មានស្តីពីការត្រៀមយកព័ត៌មាននៃ​កិច្ចប្រជុំពូល​អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ឯកឧត្តម គង់ ភោគ មានប្រសាសន៍ថា ក្នុងពេលវេលាដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដឹកនាំ​កិច្ចប្រជុំ​អាស៊ាន មានបញ្ហាចម្រុះជាច្រើនដែលមេដឹកនាំអាស៊ាន និងប្រទេសមហាអំណាចគ្រោង​នឹង​ជួបគ្នាក្នុងកិច្ច​ប្រជុំ ក៏ដូចជាទ្វេភាគី ដើម្បីពង្រឹងទំនាក់ទំនង ​និងកិច្ចសហប្រតិបត្តិការកាន់តែរឹងមាំ។

ឯកឧត្តម ​បញ្ជាក់ថា បញ្ហារបស់មីយ៉ាន់ម៉ា ជាបញ្ហាអាទិភាពបំផុតដែលត្រូវរកដំណោះស្រាយ​ជាបន្ទាន់ ដើម្បីឲ្យគោលដៅជំហររបស់អាស៊ានត្រូវបានប្រមូលផ្តុំពេញ​លេញទៅ​តាមការព្រមព្រៀងគ្នា។

ជាការកត់សម្គាល់ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ ក្នុងនាមប្រេសិតពិសេសរបស់ប្រធានអាស៊ាន បានអញ្ជើញបំពេញ​ទស្សនកិច្ច និងជួបពិភាក្សាជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់មីយ៉ាន់ម៉ា ​៣លើកមកហើយ ដោយផ្តោត​លើការជំរុញកិច្ចព្រមព្រៀងឯកច្ឆន្ទទាំង៥ចំណុច ​ការបញ្ឈប់អំពើហិង្សា និងការបញ្ជូន​ជំនួយមនុស្សធម៌ ក៏ដូចជាវ៉ាក់សាំងកូវីដ១៩។

យ៉ាងណាមិញ ក្នុងពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននេះ ​ត្រូវបានមជ្ឈដ្ឋានលើ​សកលលោក បានផ្តោតលើបញ្ហាចម្រូងចម្រាសជាអន្តរជាតិ៥ធំៗ ទី១ ​បញ្ហាជម្លោះនៅមីយ៉ាន់ម៉ា បញ្ហា​សមុទ្រចិនខាងត្បូង​ បញ្ហាកូរ៉េខាងជើង​ និង ខាងត្បូង ​ បញ្ហាតៃវ៉ាន់ ជាមួយចិន និង អ៊ុយក្រែន ជាមួយ រុស្ស៊ី ។

កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ពន្ធ័នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១០ ដល់១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ​ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងមានប្រមុខដឹកនាំ​ប្រទេសចំនួន៣៤ ដោយនឹង​ប្រធានាធិបតីមហាអំណាចចូលរួមផងដែរ ៕ អត្ថបទ៖ សេក ឧត្តម

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        146
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        151
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm