ប្រគល់រថយន្តដឹកលើសទម្ងន់៧គ្រឿងដល់ម្ចាស់ដើម ដែលចាប់បាននៅបាត់ដំបង ក្រោយរក្សាទុកមួយឆ្នាំ

2022/11/05 08:53:11 pm        610

បាត់ដំបង៖ រថយន្តដឹកលើសទម្ងន់កំណត់ដោយច្បាប់ចំនួន៧គ្រឿង ដែល​មន្ត្រី​ជញ្ជីង ចល័តចាប់​បាន និងរក្សាទុកនៅស្ថានីយជញ្ជីងថ្លឹងរថយន្តពុកឆ្មា ស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវបានប្រគល់ជូនម្ចាស់វិញបន្ទាប់ពីរក្សាទុករយៈពេលមួយឆ្នាំ។

ក្នុងឱកាសចុះទៅប្រគល់រថយន្តទាំង៧គ្រឿងនេះ ជូនម្ចាស់វិញ ជាមួយអាជ្ញាធរពាក់ព័ន្ធ​ក្នុង​ខេត្តបាត់ដំបង លោក ឯក រដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ​ និងដឹកជញ្ជូន ទទួល​បន្ទុក​លើការងារបង្ក្រាបរថយន្តដឹកលើសទម្ងន់កំណត់បានពន្យល់ពីទិដ្ឋភាពច្បាប់ដឹកជញ្ជូនផ្លូវគោកស្តីពីទម្ងន់កំណត់ ​និងបង្ហាញពីផលប៉ះពាល់ដល់ផ្លូវថ្នល់ដែលបណ្តាលមកពីការដឹកលើសទម្ងន់កំណត់ ព្រមទាំងបានផ្តាំផ្ញើ​ដល់ម្ចាស់រថយន្តឱ្យ​បញ្ឈប់​ការដឹកលើសទម្ងន់។

លោក បានគូសបញ្ជាក់ថា ក្រសួងនៅតែចាត់វិធានការក្តៅចំពោះរថយន្តដឹកលើស​ទម្ងន់​កំណត់​ទាំងអស់​។ ក្នុងនោះសម្រាប់រថយន្តដែលធ្លាប់បានចាប់ហើយ ប្រសិនបើរកឃើញប្រព្រឹត្ត​ល្មើស​លើកទី២ នឹងរងទណ្ឌកម្មកាន់តែធ្ងន់ធ្ងរ។

ក្រៅតែពីការផាកពិន័យ និងឃាត់រថយន្តទុកមួយឆ្នាំហើយនោះ អ្នកបើកបររថយន្តប្រឈម​នឹង​ការ​ដកបណ្ណបើកបរ​ហើយឈានទៅបិទអាជីវកម្មដឹកជញ្ជូន។

លោក ឯក រដ្ឋ បញ្ជាក់បន្ថែមថា បន្ទាប់ពីមានចំណាត់ក្តៅ ​ជាពិសេសចាប់រថយន្តរក្សាទុកនេះ បាន​ធ្វើឱ្យអ្នករកស៊ីដឹកជញ្ជូន​ភ្ញាក់រលឹក​ចូលរួមអនុវត្តន៍ច្បាប់ស្តីពីការដឹកជញ្ជូន ខណៈការដឹកជញ្ជូន​លើសទម្ងន់កំណត់ដោយច្បាប់មានការថយចុះច្រើននៅក្នុងឆ្នាំ២០២២។

លោក ឯក រដ្ឋ បានបញ្ជាក់ជំហរពីការបន្តចាត់វិធានការក្តៅចំពោះរថយន្តដឹកលើស​ទម្ងន់កំណត់នេះ​ដោយគ្មានការលើកលែង ឬអនុគ្រោះនោះឡើយ។ ប្រតិបត្តិការនេះ​ធ្វើឡើងដោយស្មើភាព មិនមាន​ការអនុគ្រោះ ឬលើកលែងចំពោះអ្នកធំ អ្នកមានអំណាច​ មានឥទ្ធិពលនោះឡើយ។ ពោលរាល់​រថយន្ត​ដឹកលើសទម្ងន់​កំណត់ត្រូវតែផាកពិន័យ​ ហើយដឹកលើសទម្ងន់កំណត់ចាប់ពី ២០ភាគ​រយឡើងទៅ ត្រូវតែផាកពិន័យ ​និងឃាត់រថយន្តរថយន្តទុកមួយឆ្នាំ។

លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានបញ្ជាក់ឱ្យដឹងថា​ រថយន្តដឹកលើសទម្ងន់ដែលបានឃាត់រក្សាទុកនៅស្ថានីយថ្លឹងរថយន្តពុកឆ្មា​ ខេត្តបាត់ដំបង ចំនួនសរុបមានចំនួន២៩គ្រឿង ដែលរក្សាទុករយៈពេល១ឆ្នាំ និងត្រូវបានប្រគល់ជូនម្ចាស់វិញចំនួន ៧ គ្រឿង ខណៈនៅសល់២២គ្រឿងទៀតនិងត្រូវប្រគល់ជូននៅពេលក្រោយ។

លោក បានអំពាវនាវដល់បងប្អូនអាជីវករ ​ជាពិសេសអ្នកប្រកបអាជីវកម្មដឹកខ្សាច់ ថ្ម ស៊ីម៉ងត៍​សូមគោរពច្បាប់ទាំងអស់គ្នា និងបញ្ឈប់ការដឹកជញ្ជូន​លើសទម្ងន់​ដើម្បីថែរក្សាផ្លូវថ្នល់​ឱ្យ​ប្រើប្រាស់បានយូរអង្វែង ​ជាពិសេសកាត់បន្ថយការខាតបង់ថវិកាជាតិ៕អត្ថបទ៖ នឿត​ សុភ័ក្ត្រ

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        76
តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am        47
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        183

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ

2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm