នាយឧត្តមសេនីយ៍ គន់ គីម ក្រើនរំលឹកដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជនគ្រប់រូប

2022/11/06 04:28:07 am        150

ឧត្តរមានជ័យ៖ នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បានបន្តអញ្ជើញចុះសំណេះសំណាល និងនាំយកគ្រឿងឧបភោគ បរិភោគជូនដល់គ្រួសារអតីតយុទ្ធជនប្រមាណ ២០០គ្រួសារ កំពុងរស់នៅលើសម្បទានដីសង្គមកិច្ច ស្ថិតនៅភូមិ ស្រះទឹកតេជោសែនជ័យ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។

ក្នុងឱកាសនោះនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បាននាំយកនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជូនចំពោះក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ ដែលកំពុងរស់នៅភូមិ ស្រះទឹកតេជោសែនជ័យ។

ក្នុងឱកាសនោះនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បានជម្រាបក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែនឹករលឹក និងគិតគូរជាប់ជានិច្ចចំពោះសុខទុក្ខរបស់អតីតយុទ្ធជន ដែលសុទ្ធសឹងជាអ្នកធ្លាប់បានធ្វើពលីកម្មយ៉ាងធំធេងក្នុងបុព្វហេតុជាតិមាតុភូមិ។

ជាមួយគ្នានេះនាយឧត្តមសេនីយ៍ គន់ គីម ក៏បានសម្តែងការកោតសរសើរចំពោះក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ ដែលបានប្រឹងប្រែងបង្កបង្កើនផល និងចិញ្ចឹមសត្វលើទីតាំងដីដែលរាជរដ្ឋាភិបាល បានប្រគល់ជូន។ នាយឧត្តមសេនីយ៍ បានលើកទឹកចិត្តឱ្យអតីតយុទ្ធជនទាំងអស់ បន្តយកចិត្តទុកដាក់បង្កបង្កើនផល ដាំដុះបន្លែបង្កា និងចិញ្ចឹមសត្វ ដើម្បីបានថវិកាបន្ថែមពីថវិកាឧបត្ថម្ភដោយរាជរដ្ឋាភិបាលសម្រាប់ទ្រទ្រង់ជីវភាព។

នាយឧត្តមសេនីយ៍ គន់ គីម ក៏បានក្រើនរំលឹកផងដែរដល់អាជ្ញាធរឱ្យយកចិត្តទុកដាក់ និងឧស្សាហ៍ចុះដល់កន្លែងរស់នៅរបស់អតីតយុទ្ធជន ដើម្បីជួយគាំទ្រដល់ការងារបង្កបង្កើនផល ការដាំដុះបន្លែ និងចិញ្ចឹមសត្វរបស់គ្រួសារអតីតយុទ្ធជន ក៏ដូចជាដោះស្រាយការលំបាកដែលពួកគាត់ជួបប្រទះ។

នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត ក៏ឆ្លៀតបានរំលឹកដល់គ្រួសារអតីតយុទ្ធជន ចូលរួមទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ១៩ ដោយត្រូវទៅចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ពេលតាមការណែនាំរបស់ក្រសួងសុខាភិបាល។

នាយឧត្តមសេនីយ៍ ក៏បានស្នើគ្រួសារអតីតយុទ្ធជនទាំងអស់ ទៅពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងណែនាំកូនៗគ្រប់អាយុបោះឆ្នោត ទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងបោះឆ្នោតឱ្យចំអ្នកដែលធ្វើ អ្នកដែលនៅជាប់ជាមួយប្រជាជន និងតែងតែរួមសុខរួមទុក្ខជាមួយអតីតយុទ្ធជន ៕ អត្ថបទ ៖ ឧត្ដម

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        154
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        152
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm