ព្រះវិហារ៖ ដើម្បីអបអរសាទរព្រះរាជពិធីអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រដ្ឋបាលខេត្តព្រះវិហារ នឹងរៀបចំកម្មវិធីប្រណាំងទូកលក្ខណៈសហគមន៍ បង្ហោះគោម បាញ់កាំជ្រួច និងបណ្តែតប្រទីប នៅទីតាំងទំនប់៩៥ ស្ថិតនៅភូមិទំនប់ សង្កាត់ប៉ាហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដោយចាប់ផ្តើមពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ រដ្ឋបាលខេត្តព្រះវិហារ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារ ចូលរួមកម្សាន្តសប្បាយឲ្យបានច្រើនកុះករ ។

