កណ្តាល៖ ព្រឹកថ្ងៃទី០៦ ខែ វិច្ឆិកា ឆ្នាំ២០២២ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច យាងចុះសួរសុខទុក្ខ និងនាំយកព្រះរាជអំណោយជូនដល់ប្រជារាស្ត្ររងគ្រោះដោយសារទឹកជំនន់ ស្ថិតនៅភូមិព្រែកខ្នាច អន្លងឆ្លាត និងទូលចាន់ ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ។
មានព្រះបន្ទូលក្នុងឱកាសនោះ ព្រះអង្គម្ចាស់ បានសម្តែងក្តីនឹករលឹកជាទីបំផុត និងបានណែនាំឱ្យបងប្អូនប្រជារាស្ត្រ រស់នៅតាមដងព្រែកទាំងអស់គ្នា ចេះការពារសុខភាព អនាម័យ ការពារជំងឺនានា និងសុវត្ថិភាពក្នុងជីវភាពប្រចាំថ្ងៃ ។
ក្នុងឱកាសនោះដែរ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ក៏បាននាំយកនូវព្រះអំណោយ ថវិកានិងគ្រឿងឧបភោគ រួមមាន៖ អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ឆៃប៉ូវ និងសៀង ដើម្បីចែកជូនប្រជារាស្ត្រផងដែរ ។





