មន្រ្តីជំនាញរម្លឹកពលរដ្ឋប្រុងប្រយ័ត្នពីជំងឺកូវីដ-១៩ ក្នុងឱកាសពិធីបុណ្យអុំទូក

2022/11/06 09:57:11 pm        535

កំពង់ស្ពឺ៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស សហការណ៍ជាមួយអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី៥-៦ ខែវិច្ឆិកាឆ្នាំ២០២២ បានរៀបចំទីតាំងចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងពិនិត្យសុខភាព ជូនប្រជាពលរដ្ឋ ស្ថិតក្នុងវត្តចំប៉ាចារ៍ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ការរៀបចំទីតាំងចាក់វ៉ាក់សាំង និងពិនិត្យសុខភាព ក្នុងវត្តនាពេលនេះធ្វើឡើង ស្របពេលដែលលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន និងក្រុមគ្រួសារ ផ្តួចផ្តើមរៀបចំពិធីបុណ្យកឋិនទាន។

នៅឱកាសនោះ លោកជំទាវវេជ្ជបណ្ឌិតឱ វណ្ណឌីន មានប្រសាសន៍ បើទោះបីបច្ចុប្បន្នស្ថានភាពជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា មានភាពធូស្រាលក្តី តែប្រជាពលរដ្ឋមិនត្រូវធ្វេសប្រហែសនោះទេ ជាពិសេសក្នុងឱកាសពិធីបុណ្យអុំទូកនៅពេលខាងមុខ។ ក្រៅពីនេះ លោកជំទាវ បន្តអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវទៅទទួលការវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញទី៣ ទី៤ និងទី៥ ឱ្យបានគ្រប់ៗគ្នា ដើម្បីរក្សាបាននូវភាពស៊ាំបុគ្គល និងភាពស៊ាំសហគមន៍ ធានាបាននូវនិរន៍ភាព នៃការរស់នៅប្រចាំថ្ងៃក្នុងប្រក្រតីភាពថ្មីរបស់បងប្អូនបានយូរអង្វែងតទៅ។

 ប្រជាពលរដ្ឋមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ បានលើកឡើងដែរថា បន្ទាប់ពីចាក់វ៉ាក់សាំងដូសជំរុញរួចសុខភាពធម្មតា កាត់បន្ថយការឆ្លងជំងឺកូវីដ-១៩ និងមិនចង់ឲ្យប្រទេសកម្ពុជាវិលទៅរកការឆ្លងជំងឺកូវីដ-១៩ ដូចកាលឆ្នាំមុននោះទេ។ លើសពីនេះ ពួកគាត់បានអរគុណដល់រាជរដ្ឋាភិបាល ដែលស្វះស្វែងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

ការចាក់វ៉ាក់សាំង និងពិនិត្យព្យាបាលជំងឺជូនប្រជាជន កំឡុងពេលធ្វេីកឋិនទានស្ថិតនៅទីតាំងវត្តចំប៉ាចារ៍ ស្ថិតក្នុងភូមិសំរោង ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាថ្ងៃទី៥-៦ ខែវិច្ឆិកា ឆ្នាំ២០២២ បានចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួនសរុប ១០៨ នាក់ និងពិនិត្យព្យាបាលជំងឺសរុបបានចំនួន ៣៤១នាក់ ដោយប្រេីប្រាស់ឱសថដែលជាសទ្ធាជ្រះថ្លាផ្តល់ដោយលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ជាម្ចាស់ដេីមបុណ្យកឋិនទាននេះផ្ទាល់ ទទួលបានពីសប្បុរសជនដែលចូលរួមចាប់មគ្គផលបុណ្យពីអង្គកឋិនទាននេះ។

បច្ចុប្បន្នការចាក់វ៉ាក់សាំងបង្កាជំងឺកូវីដ-19 ត្រូវបានរាជរដ្ឋាភិបាល បន្តចាត់ទុកជាយុទ្ធសាស្រ្តដ៍សំខាន់មួយ ដើម្បីធានានិរន្តរភាព សេដ្ឋកិច្ច និងការរស់នៅជាធម្មតា តាមបែបគន្លថ្មី ជាមួយជំងឺកូវីដ-១៩។ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm