អភិបាលខេត្ត​កំពត​ ប​ន្ត​ចុះ​ចែក​អំណោយ​កាកបាទក្រហម​ជូន​ពល​រដ្ឋ​ងាយ​រងគ្រោះ​ទាំង​៨ ​ក្រុង​-ស្រុក

2021/04/27 09:59:58 am        61

កំពត ៖ ​ ក្រៅពី​ចុះ​ផ្សព្វផ្សាយ​អប់រំ និង​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ចូលរួម​អនុវត្ត​នូវ​វិធាន​សុវត្ថិភាព​នានា ដើម្បី បង្ការ​ជំងឺ​កូ​វីដ​១៩ រដ្ឋបាល​ខេត្តកំពត ពិសេស​ឯកឧត្តម ជាវ តា​យ ក៏​មិន​ភ្លេច​ទេ ចំពោះ​សុខទុក្ខ​របស់​ពល រដ្ឋ​នៅក្នុង​គ្រា​ដ៏​សែន​លំបាក​នេះ​។ ឯកឧត្តម​ បាន​បន្ត​ចុះ​ចែក​អំណោយ​មនុស្សធម៌​កាកបាទក្រហម ​ជូន ពលរដ្ឋ នៅក្នុង​៨​ក្រុង​ស្រុក ហើយ​នឹង​បន្ត​ចែក​ជា​បន្តបន្ទាប់​ទៀត​។

ក្នុង​ដំណើរ​ចុះសួរសុខទុក្ខ និង​នាំ​យក​អំណោយ​កាកបាទក្រហមកម្ពុជា​សាខា​ខេត្តកំពត ​ចែកជូន ពលរដ្ឋ​ងាយ​រងគ្រោះ ​ចំនួន​១០៧​គ្រួសារ នៅ​ស្រុក​កំពង់ត្រាច និង​ក្រុង​កំពត ​កាលពីថ្ងៃទី​១២ ខែមេសា ​​ម្សិលមិញ ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្តកំពត បាន​លើកឡើងថា ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ​ហ៊ុនសែន ប្រធាន​កាក​បាទ​ក្រហមកម្ពុជា តែង​បាន គិតគូរ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ​ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ​ដែល​ងាយ​រងគ្រោះ និង​ ខ្វះខាត​គ្រប់​ទីកន្លែង ​ដោយ​មិន​រើសអើង ពូជសាសន៍ ព​ណ៌​សម្បុរ និន្នាការ​នយោបាយ​ណាមួយ​ឡើយ ​និង មិន​ទុកចោល​ប្រជាពលរដ្ឋ​ណា​ម្នាក់ ឲ្យ​ស្លាប់​ដោយ​ខ្វះ​ស្បៀងអាហារ​នោះទេ​។

ឯកឧត្តម បាន​បញ្ជាក់ថា បើទោះបី​អំណោយ​តិចតួច ប៉ុន្តែ​ក៏​អាច​ជួយ​រំលែក​ការ​លំបាក​បាន​មួយ គ្រា ពិសេស​ក្នុង​ស្ថានភាព​ នៃ​ការបង្ការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ ​ហើយ​សាខា​កាកបាទក្រហម​ខេត្តកំពត មាន គម្រោង​ផ្តល់​នូវ​អំណោយ​មនុស្សធម៌​នៅ​ពេល​ខាងមុខ ប្រមាណ​ជាង​មួយ​ពាន់​គ្រួសារ​បន្ថែមទៀត​។

ឯកឧត្តម​ បានស្នើ​ដល់​ប្រជាពលរដ្ឋ​ឱ្យមាន​ការ​អត់ធ្មត់ ចូលរួម​អនុវត្ត​វិធានការ ៣​ការពារ ៣​កុំ ​ និង ត្រូវ​គោរព​បម្រាម​រប​ស់​រាជ​រដ្ឋាភិបាល ក៏ដូចជា​អាជ្ញាធរ កងកម្លាំង​មាន​សមត្ថកិច្ច​ផ្សេងៗ ​ពិសេស​ការ​ហាម ធ្វើដំណើរ​ឆ្លងខេត្ត​ និង​ឆ្លង​តំបន់ ពី​ស្រុក​ទៅ​ស្រុក​មួយ ពី​ខេត្ត​មួយ ទៅ​ខេត្ត​មួយ ដោយ​គ្មាន​ការចាំបាច់ ព្រោះ​បច្ចុប្បន្ន ជំងឺ​កូ​វីដ​១៩​ បាន​នឹង​កំពុង​បន្ត​រីក​រាលដាល​តាម​សហគមន៍​។

​ឯកឧត្តម ​ក៏បាន​ស្នើ​ដល់​ពលរដ្ឋ​ត្រូវ​ចូលរួម​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ តាម​ការណែនាំ​របស់​ប្រមុខ​រាជ រដ្ឋាភិបាល​។ រាល់​វិធានការ រាល់​បម្រាម និង​ការ​ដាក់ចេញ​នូវ​បទបញ្ជា​របស់​ប្រមុខ​រាជរដ្ឋាភិបាល គឺ​ដើម្បី​តែ ការពារ និង​ជួយ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ​ហើយ​កុំ​ជឿ​បក្សពួក​ជន​នៅក្រៅ​ច្បាប់​មួយចំនួន​តូច​នោះ​៕


​អត្ថបទ​៖ អន សារឹម

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm