ខួប១៩ឆ្នាំនៃការដាក់បញ្ចូលរបាំព្រះរាជទ្រព្យ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ

2022/11/07 12:29:34 pm        479

ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជា អបអរសាទខួប១៩ឆ្នាំ នៃការចុះបញ្ជីរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី ​នៃមនុស្សជាតិ របស់អង្គការយូណេស្កូ ៧វិចិ្ឆកា ២០០៣-៧វិចិ្ឆកា ២០២២។

ជាក់ស្តែងនាព្រឹកថ្ងៃទី៧ ខែ វិច្ឆិកា ឆ្នាំ២០២២​ ក្នុងសកម្មភាពក្រុមសិល្បករ សិល្បការិនី​នៃ​ក្រសួងវប្បធម៌ ​និងវិចិត្រសិល្បៈ ​កំពុងហាត់សមត្រៀមសម្តែងបើកមហោស្រពវប្បធម៌អាស៊ាន ក្នុង​ស្មារតីសាមគ្គី ដើម្បីសន្តិភាព ​ដែលនឹងប្រារព្ធធ្វើឡើងនាថ្ងៃទី១០-១១ ខែវិចិ្ឆកា ឆ្នាំ២០២២ ម៉ោង១៨ល្ងាច ​នៅសាលសន្និសីទចតុម្មុខ​ និងមានផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការ របស់​ក្រសួងវប្បធម៌ លោកសាស្រ្តាចារ្យ សេង សំអាន ទីប្រឹក្សាអមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​លើកឡើងថា ក្នុងទិសដៅដើម្បីអបអរសាទរ ដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះបើកកិច្ច​ប្រជុំ​អាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ​នឹងធ្វើឡើងពីថ្ងៃទី១០-១៣ ខែវិចិ្ឆកា ខាងមុខនេះ ​ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណា​ចក្រ​កម្ពុជា ជាប្រធានអាស៊ាននេះ​ គឺក្រសួងវប្បធម៌ ​បានដាក់ចុះនូវកម្មវិធីជាច្រើន មានដូចជា៖ របាំ ការប្រគុំតន្រី្ត ចម្រៀង របាំប្រពៃណី របាំក្បាច់បុរាណ ​ជាពិសេសល្ខោនចម្រុះ អ្វីដែលសំខាន់​បំផុត​នោះគឺ ការរំលឹកឡើងវិញ និងការអបអរសាទរខួប១៩ឆ្នាំ នៃការចុះបញ្ជីរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់​បុរាណខ្មែរ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ ​របស់អង្គការយូណេស្កូ ៧វិចិ្ឆកា ២០០៣-៧វិចិ្ឆកា ២០២២។

លោកសាស្រ្តាចារ្យ សេង សំអាន បានបញ្ជាក់ថា របាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណ គឺជា​សម្បតិ្ត​វប្បធម៌​របស់ដូនតាខ្មែរ តាំងពីបរមបុរាណ ហើយសំខាន់បំផុត គឺឆ្លាក់នៅលើជញ្ជាំង​ប្រាសាទអង្គរវត្ត ដែលមានរូបអប្សរា ​តំណាងឲ្យស្រី្តខ្មែរ។ ដូច្នេះក្បាច់បុរាណរំលេចឡើង បានរក្សានូវអរិយអម៌ វប្បធម៌ ​បើតាមសិលាចារឹក ថ្មដុត ឬរូបចម្លាក់ដទៃទៀត ខ្មែរយើងមិនមែនទើបតែមានក្នុង​សតវត្សរ៍​ទី១នោះទេ គឺវប្បធម៌ខ្មែរ ​មានតាំងពី៤០០ឆ្នាំមុនគ្រិស្កសករាជ​ ក្នុងនោះ៦០០ឆ្នាំមុនគ្រិស្កសករាជ ព្រះថោងនាងនាគ ហើយអ្វីដែលព្រះថោងនាងនាគ រៀបចំឡើងគឺជាវប្បធម៌​ប្រពៃណី​របស់​ដូនតាខ្មែរ ​ដែល​ឆ្លុះបញ្ចាំង​ថា​ សិល្បៈបុរាណ កើតចេញពីវប្បធម៌ទាំងអស់នោះ។

បើយើងនិយាយឲ្យចំមែនទែនទៅ ​របាំព្រះរាជទ្រព្យ ប្រសូត្រឡើងចេញពីរបាំ«ទេវទាសី» របាំទេវទាសីនេះ តែងតែប្រារព្ធឡើងធ្វើពិធីបួងសួងដល់អាទិទេពទាំងឡាយ ដោយនាំពាក្យពីឋាន​ក្រោម ឡើងទៅកាន់ឋានលើ ​និងនាំពាក្យពីឋានលើ ​មកឋានក្រោម ផ្សព្វផ្សាយឲ្យប្រជារាស្រ្តស្គាល់ ឲ្យដឹង និងអនុវត្តន៍។

លោកសាស្រ្តាចារ្យ បានរំលឹកឡើងវិញថា ក្រោយពីឆ្នាំ១៩៧៩ លោកគ្រូ អ្នកគ្រូ ដែលនៅសេស​សល់ បានខិតខំប្រឹងប្រែងស្តារពីភាពបែកបាក់ ​និងបាត់បង់គ្រូចាស់ៗទាំងប៉ុន្មាន បានចូលរួម​បណ្តុះបណ្តាលសិស្សានុសិស្ស និងយុវជន​ ដែលជាទំពាំងខាងក្រោយ បានរាប់ពាន់នាក់។

សូមបញ្ជាក់ផងដែរថា តាមរយៈទំព័រហ្វេប៊ុកផ្លូវការ ​នាព្រឹកថ្ងៃទី០៧ ​ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្ដែងនូវការអបអរសាទរ​ខួប​១៩​ឆ្នាំ ​នៃការដាក់បញ្ចូលរបាំព្រះរាជទ្រព្យកម្ពុជា ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី​នៃ​មនុស្សជាតិ ​របស់អង្គការយូណេស្កូ (០៧ វិច្ឆិកា ២០០៣- ០៧ វិច្ឆិកា ២០២២)។

របាំព្រះរាជទ្រព្យ គឺជាសម្បត្តិបេតិកភណ្ឌវប្បធម៌ ដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន របស់​ព្រះរាជា​ណា​ចក្រកម្ពុជា​ តែមួយគត់ ដែលបានថែរក្សានា​ដកម្មបុរាណមួយនេះ អស់រយៈពេលដ៏យូរលង់ណាស់​មកហើយ៕អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am