ប្រជាពលរដ្ឋជាច្រើនកុះករ ទៅទស្សនា ការប្រណាំងទូក នៅបារាយណ៍ខាងលិច ក្រុងសៀមរាប

2022/11/07 07:56:56 pm        804

សៀមរាប៖ ប្រជាពលរដ្ឋជាច្រើនកុះករ បានសម្ដែងការសប្បាយរីករាយ ដែលបានចូលរួមទស្សនា​ក្នុងពិធីប្រណាំទូកលក្ខណៈប្រពៃណ ការប្រណាំងទូក​នៅបារាយណ៍ខាងលិច ក្រុងសៀមរាប។

ពួកគាត់ បានលើកឡើងថា បន្ទាប់ពីខកខានរយៈពេល២ឆ្នាំកន្លងមកនេះ​ ប្រជាពលរដ្ឋ បានទៅ​ទស្សនាច្រើន ជាពិសេសពួកគាត់នៅមូលដ្ឋាន ទទួលបានប្រាក់ចំណូល ពីការបង្កើតការលក់ដូរ​នៅក្នុងពិធី។

ប្រជាពលរដ្ឋបានបន្ដថា ការបង្កើតកម្មវិធីសប្បាយៗនេះ បង្ហាញថា ប្រទេសកម្ពុជាបានរួចផុតការ​ឆ្លងជំងឺកូវីដ១៩ហើយ ​ជាពិសេសពិធីអុំទូកនេះ​ បានបង្ហាញថា កម្ពុជា បង្កើតការសប្បាយដល់​ប្រជាពលរដ្ឋ និងរំលឹកឡើងវិញនៃពិធីបុណ្យអុំទូកក្នុងតំបន់រមណីយដ្ឋានអង្គរ។

ព្រះគ្រូ នឿម វុទ្ធី ព្រះគ្រូចៅអធិការវត្ដមហានទីរតនារាម ហៅវត្ដស្វាយរមៀត​ ស្ថិតនៅសង្កាត់ទឹកវិល ក្រុងសៀមរាប ​ដែលជាប្រធានរៀបចំពិធីប្រណាំងទូកលក្ខណៈប្រពៃណីនេះ ព្រះអង្គមាន​សង្ឃដីកា​ថា ពិធីអុំទូកលក្ខណៈប្រពៃណីនេះ ​ដើម្បីអបអរពិធីបុណ្យកឋិនទាន ​និងដើម្បីឱ្យមាន​ទាក់ទាញ​អ្នក​ទេសចរណ៍ ជាពិសេសរក្សាប្រពៃណីបុរាណខ្មែរឱ្យបានគង់វង្ស ព្រមទាំង​បង្កើត​បរិយាកាស​កម្សាន្ត​សប្បាយ​ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ដោយសារការយកចិត្តទុកដាក់និងការលះបង់ខ្ពស់របស់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ទើបទាំង​អស់គ្នាមានឱកាសជួបជុំ​និង​ប្រារព្ធ​ពិធីផ្សេងៗ ​ឡើងវិញក្រោមម្លប់សុខសន្តិភាពតែមួយ។

ជាមួយគ្នានោះ ពិធីនេះ​មានការហែអង្គកឋិនទាន ​តាមទូកឆ្លងកាត់ទឹកបារាណ៍ចូលវត្ដផងដែរ ។

ពិធីអុំទូកនេះ ធ្វើឡើងមានរយៈពេលពីរថ្ងៃ​ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ​ខែវិច្ឆិកា​ឆ្នាំ២០២២នេះ នៅ​បាយរាណ៍ខាងលិច ​ដោយមានទូកអុំចំណុះ៦នាក់​ចំនួន២៦គូរ​ធ្វើការ​ប្រគួតប្រជែង​យកជ័យ​លាភីផង៕អត្ថបទ៖ឈិត សាវី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm