ភ្នំពេញ៖ ដោយអនុវត្តតាមប្រសាសន៍ដឹកនាំរបស់លោលឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៧ ខែ វិច្ឆិកា ឆ្នាំ២០២២ អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោកវរសេនីយ៍ទោ លៀក ចាន់រាបសា អធិការនៃអធិការនគរបាលខណ្ឌជ្រោយចង្វារ បានប្រមូលកម្លាំងប្រជុំជួរ ដើម្បីផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនថ្នាក់ដឹកនាំ គណៈប្រតិភូជាតិ និងអន្តរជាតិ សម្រាប់កិច្ចប្រជុំអាស៊ាននាពេលខាងមុខ ត្រូវយកចិត្តទុកដាក់ខ្ពស់ កម្លាំងត្រូវបានប្រមូលផ្តុំ ១០០% ដើម្បីអនុវត្តការងារឱ្យបានល្អ ធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសកិច្ចប្រជុំអាស៊ាន ជាពិសេសកម្លាំងផ្នែកចរាចរណ៍ត្រូវតែ ជួយសម្រួលចរាចរណ៍ កុំឲ្យមានការកកស្ទះ រួមនឹងការស្លៀកពាក់ឯកសណ្ឋានការងារឱ្យបានត្រឹមត្រូវ ៕អត្ថបទ៖ តារាវុទ្ធី










