កម្ពុជាបើកវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្មជាមួយវៀតណាមនៅរសៀលថ្ងៃនេះ

2022/11/09 12:00:50 am        99

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម បាន​សហការគ្នារៀបចំវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្មកម្ពុជា-វៀតណាម ២០២២ ដោយ​មាន​ការ​អញ្ជើញ​ចូលរួមមកពីស្ថាប័នរដ្ឋ និងឯកជនចំនួនប្រមាណ ៣០០នាក់។

​ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា វេទិកានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពង្រឹង និង​ពង្រីក​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្ម រវាងព្រះរាជាណាចក្រកម្ពុជា និង​សាធារណរដ្ឋ​សង្គម​និយមវៀតណាម នាឱកាសដំណើរទស្សនកិច្ចផ្លូវការរបស់ ឯកឧត្តម ផាម ម៉ិញជិញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គម និយមវៀតណាម ពីថ្ងៃទី៨ និងទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅប្រទេសកម្ពុជា។

យោងតាមរបៀបវារៈនៃវេទិកានេះ បានឲ្យដឹងថា នៅរសៀលនេះ មានការថ្លែង​ជា​សុន្ទរកថា​របស់​មន្រ្តី​ជាន់​ខ្ពស់ រវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម ក្នុងនោះ រវាងឯកឧត្តម សុខ ចិន្តា​សោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង​ឯកឧត្តម ង្វៀន ជីយុង រដ្ឋមន្រ្តីក្រសួងផែនការ និងវិនិយោគវៀតណាម ស្តីពី​កិច្ច​សហប្រតិបត្តិការ​វិនិយោគ​របស់​ប្រទេសទាំងពីរ និងរវាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និង​ឯកឧត្តម ង្វៀន ហុងស៊ាន រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ស្តីពី​ការ​ជំរុញ​ពាណិជ្ជកម្ម នៃ​ប្រទេសទាំងពីរ។

ដោយឡែក នៅពេលល្ងាចថ្ងៃទី៨ ខែវិច្ឆិកានេះដដែល នឹងមានការអញ្ជើញ​ដល់​របស់​នាយករដ្ឋ​មន្រ្តី​ នៃ​ប្រទេសទាំងពីរ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងឯកឧត្តម ផាម មិញជិញ នាយករដ្ឋមន្រ្តី នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម។ ក្នុងនោះ ក៏មានការអញ្ញើញដល់ និងចូលរួមថ្លែងសុន្ទរកថាផងដែររបស់ អ្នក​ឧកញ៉ា គិតម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងលោក ង្វៀន ថាញ់យុង ប្រធាន​ក្លឹបធុរកិច្ច​វៀតណាម​នៅ​កម្ពុជា។

សូមបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មកម្ពុជា-វៀតណាម ត្រូវបានពង្រឹង និង​ពង្រីក​ជា​បន្តបន្ទាប់ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និងស្មារតី​សហប្រតិបត្តិការ​របស់​ថ្នាក់​ដឹកនាំ​កំពូល នៃប្រទេសទាំងពីរ។ យោងតាមរបាយការណ៍ចុងក្រោយរបស់អគ្គនាយករដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា គិតក្នុងត្រីមាសទី៣ ឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម សម្រេចបានចំនួនប្រមាណ ៤,៦៣ពាន់លានដុល្លារ កើនឡើងប្រមាណ ២២ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ក្នុងនោះ ការនាំចេញ​របស់​កម្ពុជា​ទៅ​កាន់​វៀតណាម មានតម្លៃទឹកប្រាក់ប្រមាណ ១,៥៥ពាន់លានដុល្លារ បានកើនឡើង ៣,១ភាគរយ។ ចំណែកឯការនាំចូលពីវៀតណាម មកកម្ពុជា មានតម្លៃទឹកប្រាក់ប្រមាណ ៣,០៧ពាន់​លាន​ដុល្លារ​៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        88
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        105
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm