កម្ពុជា-វៀតណាម បេ្តជ្ញាជំរុញវិស័យពាណិជ្ជកម្មឲ្យកើនដល់ ៥ពាន់លានដុល្លារនាពេលអនាគត

2022/11/09 01:48:16 am        716

ភ្នំពេញ៖ តាមរយៈវេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្ម រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលវៀតណាម បាន​ប្តេជ្ញារួមគ្នាថា នាពេលអនាគតខាងមុខ នឹងខិតខំប្រឹងប្រែងយ៉ាងណាបង្កើនទំហំពាណិជ្ជកម្ម រវាង​ប្រទេស​ទាំងពីរឲ្យកើនដល់ ៥ពាន់លានដុល្លារអាមេរិក និងផ្តល់ប្រយោជន៍​ថែម​ទៀត​ដល់​ប្រជាជន​ នៃ​ប្រទេស​ទាំងពីរ។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា នៅក្នុងវេទិកា នារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ បានមានប្រសាសន៍ថា គិតក្នុងឆ្នាំ២០២១កន្លងទៅ ទំហំពាណិជ្ជកម្ម​ទ្វេភាគី​សរុប​រវាង​កម្ពុជា និងវៀតណាម សម្រេចបានប្រមាណជាង ៣ ៦០០លានដុល្លារអាមេរិក កើនឡើងប្រមាណ២១% បើ​ធៀប​នឹង​ឆ្នាំ២០២០ ដែលសម្រេច បានត្រឹមតែជាង ៣ ០២០ លានដុល្លារអាមេរិកប៉ុណ្ណោះ។ ឯកឧត្តម​បាន​បន្ត​ថា យ៉ាងណាមិញ ក្នុងឆ្នាំ២០២១ ការនាំចេញពីកម្ពុជា ទៅវៀតណាម​នៅ​មាន​ទំហំ​ទឹក​ប្រាក់​សរុប​ត្រឹម​តែ ៥០៧លានដុល្លារអាម៉េរិក បើធៀបនឹងការនាំចូលពីវៀតណាមមកកម្ពុជា មានចំនួនប្រមាណ ៣ ១៥៩ លានដុល្លារអាមេរិក។

តាមឯកឧត្តម ង្វៀន ហុងស៊ាន រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានបញ្ជាក់ថា ដើម្បី​ជំរុញពាណិជ្ជកម្មកាន់តែរីកចម្រើនថែមទៀតនោះ ស្នើ​ឲ្យ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​បន្ត​ពង្រឹង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា ដើម្បី​ពង្រីកដល់ការនាំចេញនាំចូល និងយកចិត្តទុកដាក់បន្ថែមលើ​ផលិតផលកែច្នៃ ក៏​ដូច​ជា​ការ​កសាងក្របខណ្ឌគតិយុត្តិ ដើម្បីសម្រួលបរិស្ថានធុរកិច្ចជាដើម។

សូមបញ្ជាក់ថា គិតត្រឹមរយៈពេល ៧ខែ ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម សម្រេច​បាន​ជាង ២ ៨០០លានដុល្លារអាមេរិក មានកំណើនប្រមាណជាង ៣៤% បើធៀបទៅ​នឹង​រយៈ​ពេលដូច​គ្នា ក្នុងឆ្នាំ២០២១ ដែលមានទឹកប្រាក់ប្រមាណជា ២ ១០០លានដុល្លារអាមេរិក។ ក្នុងនោះដែរ ទំនិញ​សំខាន់ៗ​របស់​កម្ពុជា នាំចេញទៅវៀតណាម មានដូចជា កៅស៊ូ ធម្មជាតិ សំលៀកបំពាក់ សម្ភារៈអេឡិច​ត្រូនិក និងគ្រឿងបន្លាស់ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ ស្បែកជើង នាឡិកា ថ្នាំជក់ឆៅ ម៉ូទ័រអគ្គីសនី កាហ្វេ និងតែជាដើម៕ អត្ថបទ៖ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm