ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាបបង្ហាញការសោកស្តាយដោយភរិយាសម្តេច គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនមិនអាចចូលរួមទទួលភរិយាថ្នាក់ដឹកនាំនៃប្រទេសនានាបានដោយសារបញ្ហាសុខភាព។
សម្តេចតេជោបញ្ជាក់ថាតាំងពីចូលរួមអាស៊ាន១៩៩៩មកភរិយាខុំសម្តេចមិនដែលខកខានក្នុងការចូលរួមប្រជុំអាស៊ានប្រចាំឆ្នាំជាមួយសម្តេចម្តងណាឡើយ។ ពេលធ្វើប្រធានអាស៊ានឆ្នាំ២០០២ និងឆ្នាំ២០១២ ភរិយាខ្ញុំបានបំពេញកិច្ចការដ៏ល្អក្នុងនាមភរិយាប្រធានអាស៊ាន។
សម្តេបន្តថា“មិនត្រឹមតែអាស៊ានទេដែលភរិយាខ្ញុំចូលរួមអមដំណើរខ្ញុំគឺគ្រប់វេទិកាអន្តរជាតិតែម្តងដែលភរិយានៅជាមួយខ្ញុំរហូតមានអង្គការសហប្រជាជាតិ ចលនាមិនចូលបក្សសម្ព័ន្ធ ត្បូង ត្បូង អាសុី អឺរ៉ុប។ល។សូម្បីតែការចរចារកសន្តិភាពរវាងភាគីកម្ពុជាក៏មានវត្តមានភរិយាទៅចូលរួមជាប់ជានិច្ចដែលគេអាចមើលឃើញក្នុងខ្សែភាពយន្តគេនិងឃើញភរិយាខ្ញុំឈរពីក្រោយខ្ញុំពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងប៉ារីសតាំងពីក្មេងពាលនៅស្រាតនៅឡើយ។នៅមានទៀតភរិយាខ្ញុំនៅបានធ្វើសកម្មភាពដោយឡែកផ្សេងទៀតនៅតាមទីកន្លែងនិងប្រធានបទខុសៗគ្នារាប់ទាំងទៅថ្លែងការណ៍នៅអង្គការសហប្រជាជាតិតាមការអញ្ជើញពីអគ្គលេខាធិការអង្គការសហប្រជាជាតិទៀតផង ផ្តាំទៅក្មេងពាលពីកំណើតឈប់បានឈប់ទៅរឿងបោកប្រាស់”៕








