សម្តេច​តេ​ជោ អញ្ជើញ​ដង្ហែ​ព្រះមហាក្សត្រ​យាង​ជា​ព្រះរាជាធិបតី​បុណ្យ​ឯករាជ្យ​ជាតិ​ខួប​លើក​ទី​៦៩

2022/11/09 05:25:27 pm        400

​ភ្នំពេញ៖ ព្រឹក​ថ្ងៃទី​០៩ ​ខែវិច្ឆិកា​ឆ្នាំ​២០២២​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី រួម​ជាមួយនឹង​សម្តេច ឥស្សរជន​ជាន់ខ្ពស់​ នៃ​ស្ថាប័ន​កំពូល​របស់​ជាតិ បាន​អញ្ជើញ​ដង្ហែ​ព្រះមហាក្សត្រ​ស្តេចយាង​ជា​ព្រះរាជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បំផុត​នៃ​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​ខួប​លើក​ទី​៦៩ (៩​វិច្ឆិកា​១៩៥៣-៩​វិច្ឆិកា​២០២២) នៅ​វិមានឯករាជ្យ រាជធានី​ភ្នំពេញ​។​

​បុណ្យ​ឯករាជ្យ​ជាតិ​ឆ្នាំនេះ ចំពេល​ដែល​កម្ពុ​ជាមាន​មហា​កិត្តិយស​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤០-៤១ ដែល​បាននិងកំពុង​មមាញឹក ទទួល​ស្វាគមន៍​គណៈប្រតិភូ​មក​ពី​បណ្តា​ប្រទេស​ជា​មិត្ត ទាំង​ក្នុង​តំបន់​និង​សកលលោក មក​ចូលរួម​កិច្ចប្រជុំ​កំពូល​នៅ​រាជធានី​ភ្នំពេញ​។​រីឯ​នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​ឯករាជ្យ​នេះ បាន​សង្កេតឃើញ មាន​វត្តមាន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ឯកអគ្គ រាជទូត រដ្ឋទូត នៃ​បណ្តា​ប្រទេស​ជា​មិត្ត​ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​លោកគ្រូ អ្នក​គ្រួ សិស្ស និស្សិត នៅក្នុង​រាជធានី​ភ្នំពេញ រាជវង្សានុវង្ស បាន​យាង​និង​អញ្ជើញ ចូលរួម​យ៉ាង​មហោឡារិក។​

​បុណ្យ​ឯករាជ្យ​ជាតិ​ ត្រូវបាន​ធ្វើឡើង ដើម្បី​គោរព​ព្រះ​វិញ្ញាណ​ខន្ធ អតីត ព្រះមហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ បាន​បន្សល់ទុក​នូវ​ស្នា​ព្រះ​ហត្ថ​ដ៏​ធំធេង មិន​អាច​កាត់ថ្លៃ​បាន ក្នុង​ការ​ទាមទា​យកមក​វិញ​នូវ​ឯករាជ្យ​ជាតិ​ពី​អាណានិគមនិយម​បារាំង ក៏ដូចជា​ការ​រម្លឹក​ដឹងគុណ ដល់​វិញ្ញាណក្ខន្ធ វិ​រៈ​កម្មាភិបាល យុទ្ធជន យុទ្ធ​នារី អ្នកស្នេហាជាតិ ដែល​បាន​ពលី​ជីវិត នៅក្នុង​បុព្វហេតុ ឯករាជ្យ​ជាតិ និង​ការរីកចម្រើន​របស់​ក​ម្ពុ​ជា។​

​​​ការ​ប្រារព្ធ​ទិវា​ជា​ប្រវត្តិសាស្ត្រ​នេះ ត្រូវបានធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​។ បើ​យោងតាម ប្រវត្តិ​នៃ​ព្រះរាជ​បូជនីយកិច្ច ទាមទារ​ឯករាជ្យ​នៅ​កម្ពុជា​បាន​បញ្ជាក់ថា​៖ នៅក្នុង​ព្រះរាជ​បេសកកម្ម​ដើម្បី​ឯករាជ្យ​ជាតិ​នេះ តាម​សន្ធិសញ្ញា​ចុះ​ថ្ងៃទី​៨​ខែវិច្ឆិកា ​ឆ្នាំ​១៩៤៩ បារាំង​បានទទួល​ស្គាល់​តាមផ្លូវ​ច្បាប់​នូវ​ឯករាជ្យ​របស់​ព្រះរាជាណាចក្រ​កម្ពុជា។

ជាគោលការណ៍​តាមផ្លូវ​ច្បាប់ នោះ​យើង​បានទទួល​មែន ប៉ុន្តែ​ចំពោះ​ការអនុវត្ត​ជាក់ស្តែង ឯករាជ្យ​នេះ​គឺ​នៅ​ខ្វះ​វិស័យ​ជាច្រើន​ទៀត ដូចជា​អធិបតេយ្យ ខាង​យុត្តិធម៌ ប៉ូលីស អំណាច​បញ្ជាការ​យោធា ការទូត ការប្តូរ និង​ការ​ឲ្យ​ចាយ​ធនប័ត្រ ដើម្បី​ឲ្យ​មាន​ឯករាជ្យ​ទាំងស្រុង​។​

​​​តាមរយៈ​ការខិតខំ របស់​ព្រះ​អង្គជា​បន្តបន្ទាប់ អធិបតេយ្យ​ទាំងមូល​លើ​ផ្នែក​ការទូត ត្រូវបាន​ធ្វើឡើង​តាមរយៈ​ការប្តូរ​លិខិត រវាង​រដ្ឋាភិបាល​បារាំង និង រាជរដ្ឋាភិបាល​កម្ពុជា​។ ក្នុង​ព្រះរាជ​សកម្មភាព​ដ៏​ថ្លៃថ្លា​របស់​ព្រះ​អង្គជា​បន្តបន្ទាប់ ទាំង​ក្នុង​ប្រទេស​និង​ក្រៅប្រទេស ធ្វើ​ចលនា​តស៊ូ ដើម្បី​ទាក់ទាញ​ពិភពលោក​ឲ្យ​មានការ​ចាប់អារម្មណ៍​គាំទ្រ​កម្ពុជា និង​ការយាង​ទៅ​គង់នៅ​តំបន់​ស្វយ័ត​មួយ ដូចជា​នៅ​ខេត្តសៀមរាប បាត់ដំបង និង​កំពង់ធំ​, នោះ​នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​១៩៥៣ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​វររាជ​បិតា​ជាតិខ្មែរ ព្រះមហាវីរក្សត្រ ព្រះអង្គ​បាន​យាង​ចូលមកក្នុង​រាជធានី​ភ្នំពេញ​វិញ​, ប្រជារាស្ត្រ​ខ្មែរ ក្នុង​ក្តី​រំជួលចិត្ត បានធ្វើ​ឲ្យ​ព្រះអង្គ​ទទួលបាន​នូវ​ជោគជ័យ​មួយ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​។​

​​​នៅ​ថ្ងៃទី​៩ ខែ វិច្ឆិកា ឆ្នាំ​១៩៥៣ គឺ​៨​ខែ​មុន​សន្និសីទ​ក្រុង​ហ្សឺ​ណែវ នោះ​គឺមាន​ធ្វើ​ពិធី​មួយ​នៅមុខ​ព្រះបរមរាជវាំង ដែល​ឧទ្ទិស​ចំពោះ​ការដកថយ នៃ​អំណាច​របស់​បារាំង​ពី​ប្រទេស​កម្ពុជា ពេលនោះ លោក ឡង់ ក្លាត បានប្រគល់​យ៉ាង​មហោឡារិក​នូវ​អំណាច​បញ្ជាការ​របស់ខ្លួន​ថ្វាយ​ព្រះរាជា​។ កងទ័ព និង​អគ្គសេនាធិការ​របស់​បារាំង បាន​ដកថយ​ពី​ព្រះរាជាណាចក្រ​កម្ពុជា​។

ឯករាជ្យ​របស់​ខ្មែរ បានក្លាយ​ទៅជា​ឯករាជ្យ​អចិន្ត្រៃយ៍​និង​ទាំងស្រុង​។ វិបត្តិ​រវាង បារាំង និង​ខ្មែរ ត្រូវបាន​បញ្ចប់​។ ពពក​ខ្មៅ​ចុងក្រោយ ដែល​បិទបាំង​មិត្តភាព​ខ្មែរ បារាំង បាន​រលាយ​សាបសូន្យ​ទាំងស្រុង បន្ទាប់ពី​ការទទួលស្គាល់​ទាំងស្រុង ពី​ប្រទេស​បារាំង​នៅ​ខែ​ធ្នូ​ ឆ្នាំ​១៩៥៤ លើ​អធិបតេយ្យ​ទាំងមូល​របស់​កម្ពុជា​លើ​វិស័យ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​គួរ​បញ្ជាក់ថា ចាប់តាំងពី​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ឯករាជ្យ​ពេញលេញ​នៅ​ថ្ងៃទី​៩​ខែ វិច្ឆិកា​ឆ្នាំ​១៩៥៣​អតីតព្រះមហាក្សត្រ សម្តេចព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ព្រះអង្គ​បាន​ស្ថាបនា និង​អភិវឌ្ឍ​កម្ពុជា​ឥតឈប់ឈរ ធ្វើឱ្យ​ប្រទេសជាតិ រីកចម្រើន​លើ​គ្រប់​វិស័យ​។ នៅពេលនោះ ព្រះរាជាណាចក្រ​កម្ពុជា បាន​ក្លាយជា​ប្រទេស​ដែលមាន​ឥទ្ធិពល​មួយ​នៅ​អាស៊ី ដែល​ប្រជារាស្ត្រ​រស់នៅ​ដោយ​សុខសាន្ត បំផុត​ក្រោម​ការដឹកនាំ​របស់​ព្រះអង្គ​។

​​ប៉ុន្តែ​ជា​អកុសល នៅ​ថ្ងៃទី​១៨​ មីនា ឆ្នាំ​១៩៧០ លន់​ណុល បានធ្វើ​រដ្ឋប្រហារ ផ្តួលរំលំ​អតីត​ប្រមុខរដ្ឋ ហើយ​បន្ទាប់មក​បាន​នាំ​កម្ពុជា​ទាំងមូល​ឱ្យ​ធ្លាក់ចូល​ទៅក្នុង​រណ្តៅ​វាលពិឃាត​តែម្តង​។ នោះ​ហើយ គឺជា​មេរៀន​គំរូ​ស្រាប់ ដែល​បា​នស​ន្ស​ល់​ទុក​នូវ​សោកនាដកម្ម ជា​លទ្ធផល​នៃ​ការផ្លាស់ប្តូរ ទម្លាក់​ប្រមុខ​ដឹកនាំ​តាម​ការផ្តួលរំលំ​ដើម្បី​អំណាច​។

​​​ក្នុងន័យនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ​យើង​គ្រប់រូប គប្បី​ត្រូវ​ចងចាំ​ក្នុង​ចិត្ត និង​រួម​កម្លាំង​មហា​សាមគ្គី​ប្រជាជាតិ​យើង​ដើម្បី​បន្តដំណើរ​ទៅមុខ ខិតខំ​រួមគ្នា​រក្សា​ឱ្យបាន​នូវ​សន្តិភាព​,​ស្ថេរភាព​,​សន្តិសុខ​,​សណ្តាប់ធ្នាប់​សាធារណៈ និង​ការ​អភិវឌ្ឍ​ឱ្យ​រីកចម្រើន​ថ្មីៗ​បន្ថែមទៀត ដើម្បី​យើង​រួមរស់​ជាមួយគ្នា នៅក្នុង​សង្គមជាតិ​ប្រកបដោយ​សុខដុមរមនា៕​អត្ថបទ​៖ មុត សុទ្ធ​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm