ពិធីប្រណាំងទូកទូកនៅខេត្តកំពង់ស្ពឺ មានពលរដ្ឋទៅទស្សនាកម្សាន្តច្រើនលើសពីការរំពឹងទុក

2022/11/09 07:49:11 pm        88

កំពង់ស្ពឺ ៖ ពិធីប្រណាំងទូកអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនៅខេត្តកំពង់ស្ពឺ បានចាប់ផ្តើមនៅថ្ងៃទី៧ និងទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការចូលរួមទស្សនាកម្សាន្តពីសំណាក់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិផ្ទៃក្នុងយ៉ាងច្រើនកុះករ លើសពីការរំពឹងទុក។ នេះបើយោងតាម ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ដែលបានប្រាប់ឲ្យដឹងកាលពីរល្ងាចថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២។

ឯកឧត្តមបានបញ្ជាក់ថា ការប្រណាំងទូកនៅខេត្តកំពង់ស្ពឺរយៈពេលពីរថ្ងៃមកនេះ គឺមានការចូលរួមកម្សាន្តពីសំណាក់បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ហើយការដែលមានការចូលរួមកម្សាន្តដ៏ច្រើនកុះករ លើសពីការរំពឹងទុកនេះ ក៏មិនមែនចៃដន្យដែរ គឺកើតចេញទីកត្តាសុខសន្តិភាព និងជីវភាព, នយោបាយវ៉ាក់សាំងដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ពិសេសគឺការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចតេជោ ហើយក៏ស្របពេលដែលមិនបានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែនៅរាជធានីភ្នំពេញដែរ។

ឯកឧត្តម វ៉ី សំណាង បានបញ្ជាក់ទៀតថា ទន្ទឹមនឹងការរៀបចំឲ្យមានពិធីប្រណាំងទូកអបអរសាទរ ដ៏សប្បាយរីករានេះ ខេត្តបានបញ្ចូលបន្ថែមនូវការតាំងពិពណ៌ផលិតផលក្នុងស្រុក ក្រៅស្រុក ការប្រគុំតន្ត្រី និងជា Concert និងពិធីសប្បាយៗផ្សេងទៀត។ ក្រៅពីនេះ ក៏មានការផ្សព្វផ្សាយជំរុញឲ្យប្រជាពលរដ្ឋគោរពច្បាប់ចរាចរណ៍ ជំរុញឲ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង ជំរុញឲ្យប្រជាពលរដ្ឋធ្វើអត្តសញ្ញាណបណ្ណ និងទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់គ្រប់ៗគ្នាផងដែរ។

សូមជម្រាបដែរថា ទូកដែលបានចូលរួមការប្រកួតនៅខេត្តកំពង់ស្ពឺនេះមានចំនួន ៤៥គូ ក្នុងនោះមាន៖ ទូកខ្នាតផ្កាចារបុរសចំនួន ៣០ទូក, ទូកត្នោតបុរសចំនួន ២ទូក, ទូកខ្ទះបុរសចំនួន ៤ទូក, ទូកខ្ទះនារីចំនួន ៤ទូក, ទូកខ្នាតអន្តរជាតិបុរស មានចំនួន ៥ទូក, និងទូកកិត្តិយស ២ទូក។ ចំណែកប្រតិភូគ្រូបង្វឹកមានចំនួន ៨០នាក់, កីឡាករ កីឡាការិនីមានចំនួន ៤៤២នាក់ (ស្រី៤នាក់) សរុបទាំងអស់ចំនួន ៥២២នាក់។

តាមរបាយការរបស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា ពិធីប្រណាំងទូករយៈពេលពីរថ្ងៃ គឺថ្ងៃទី៧ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ មានអ្នកចូលរួមទស្សនាសរុបចំនួន ២១៥,៨៣៤នាក់ ក្នុងនោះភ្ញៀវជាតិ​ចំនួន ២១៤,៩៥០នាក់ និងអន្តរជាតិ​ផ្ទៃក្នុងសរុប ៨៨៤នាក់។ បើប្រៀបធៀបថ្ងៃទី១ និងថ្ងៃទី២ គឺថ្ងៃទី១មានភ្ញៀវសរុបចំនួនជាង ៦,៨០០០នាក់ និងថ្ងៃទី២មានចំនួន ១៤៧,៣៦៨ នាក់៕ អត្ថបទ ៖ ពៅយី


អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        32
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        102
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm