នាយករដ្ឋមន្ត្រីវៀតណាម អញ្ជើញចុះសួរសុខទុក្ខដល់ក្រុមគ្រូពេទ្យបំរើការនៅមន្ទីរពេទ្យជោរៃភ្នំពេញ

2022/11/09 03:04:10 pm        880

ភ្នំពេញ ៖ នាយករដ្ឋមន្រ្តីវៀតណាម លោក ហ្វាម មិញជិញ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញ ទៅទស្សនកិច្ច និងសួរសុខទុក្ខដល់ក្រុមគ្រូពេទ្យ ដែលបំរើការនៅក្នុងមន្ទីរពេទ្យជោរៃ ​រាជធានីភ្នំពេញ ខណៈក្នុងដំណើរសួរសុខទុក្ខនេះ លោកនាយករដ្ឋមន្រ្តីបានណែនាំឲ្យក្រុមគ្រូពេទ្យបន្តយកចិត្តទុកដាក់ បំរើដល់អ្នកជំងឺឲ្យបានខ្លាំងក្លាបន្ថែមទៀត។

បន្ទាប់ពីលោកអគ្គនាយកមន្ទីរពេទ្យជោរៃភ្នំពេញ បានធ្វើបទបង្ហាញអំពីរបាយការណ៍អាជីវកម្មរបស់មន្ទីរពេទ្យ​តាំងពីចាប់ផ្តើម​ដំណើរការ​មន្ទីរពេទ្យរហូតដល់ពេលបច្ចុប្បន្ន។

លោកនាយករដ្ឋមន្ត្រីហ្វាម មិញជិញបានផ្តល់អនុសាសន៍ណែនាំផ្តាំផ្ញើរ ក៏ដូចជាអបអរសាទរដល់មន្ទីរពេទ្យដែល​សម្រេចបានស្នាដៃ​លទ្ធផលល្អប្រសើរ ជាច្រើនគួរជាទីមោទនភាព។លទ្វផលទាំងនេះសបញ្ជាក់អោយឃើញអំពីការសហការយ៉ាងល្អរវាងមន្ទីរពេទ្យជោរៃក្រុងហូជីមិញនិងមន្ទីរពេទ្យជោរៃភ្នំពេញក្នុងការ​ព្យាបាលជួយសង្រ្គោះអ្នកជម្ងឺអោយទាន់ពេលវេលានិងប្រសិទ្ធភាព។

លោកក៏បានថ្លៃងអំណរគុណដល់មន្ទីរពេទ្យជោរៃភ្នំពេញ ដែលតែងតែយក​ចិត្តទុកដាក់ពិនិត្យព្យាបាល​អ្នកជម្ងឺប្រកបដោយប្រសិទ្ធភាព​ខ្ពស់គួរជាទីគាប់ចិត្ត ជាពិសេសមន្ទីរពេទ្យបានចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការទប់ស្កាត់កូវីដ១៩​ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏៏ដូចជាចូលរួមសកម្មភាពមនុស្សធម៌នានាដូចជា ការផ្តល់ឈាម ដោយស្ម័គ្រចិត្ត ការពិនិត្យសុខភាព​ដោយសប្បុរសធម៌​តាមបណ្តាខេត្តក្នុងប្រទេសកម្ពុជាជូនប្រជាពលរដ្ឋក្រីក្រ។ នាយករដ្ឋមន្ត្រី លោកក៏បានបន្តទៀតថា មន្ទីរពេទ្យត្រូវបន្តអនុវត្ត​ទៅតាមផែនការ ទិសដៅដែលបានដាក់ចេញក្នុងដំណាក់កាលទី២ ពង្រីកបន្ថែមគ្រែអ្នកជម្ងឺរហូតដល់៥០០ គ្រែ ដើម្បីបំពេញ​តម្រូវការអតិថិជន។ ពិសេសពង្រឹងតម្លៃកិត្តិសព្ទអោយបានទូលំទូលាយ ធ្វើយ៉ាងណាបន្តរក្សានិងបង្កើនចំនួនអ្នកជម្ងឺ ក៏ដូចជាអតិថិជន ដោយខិតខំបម្រើសេវាកម្មអោយបានល្អជូនចំពោះពួកគាត់។លើសពីនេះមន្ទីរពេទ្យខិតខំបង្កើនចំណងមិត្តភាពនៅក្នុងតំបន់ក៏ដូចជាចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា អោយបានសកម្ម​ក្នុងវិស័យ​សុខាភិបាល៕ អត្ថបទ ៖បាន ចក់

អត្ថបទដែលទាក់ទង

មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1
កម្ពុជា ស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះប្រទេសឡាវចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប មកចូលរួមជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា
2026/07/23 04:09:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am