ចិន៖ ស្ថានីយបម្រើសេវាកម្មរូបយន្តពហុមុខងារដំបូងគេរបស់ពិភពលោកត្រូវបានដាក់បង្ហាញនៅឯពិព័រណ៍នាំចូលអន្តរជាតិចិន (CIIE) លើកទីប្រាំដែលកំពុងដំណើរការដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកទស្សនានៅក្នុងសាលតាំងពិព័រណ៍។
រូបយន្តចំនួន៤៦ គ្រឿង កំពុងមមាញឹកយ៉ាងខ្លាំង ក្នុងការផ្ដល់សេវាកម្មលើការណែនាំ អតិថិជនការត្រួតពិនិត្យ សន្តិសុខ និងសំណល់កែច្នៃឡើងវិញ សម្រាប់ការតាំងពិព័រណ៍នេះ ។ ដោយត្រូវបានគ្រប់គ្រងដោយប្រព័ន្ធវៃឆ្លាត រូបយន្តទាំងនោះ អាចត្រូវបានធ្វើប្រតិបត្តិការក្នុងពេលវេលាដ៏ជាក់លាក់ក្នុងការបំពេញការងារផ្សេងៗគ្នាជាច្រើន ក្នុងសេណារីយ៉ូផ្សេងៗគ្នា។ក្រៅពីនេះប្រព័ន្ធបម្រើសេវាទាំងស្រុងរបស់រូបយន្តទាំងនោះត្រូវបានផលិតឡើង ដោយប្រើគំរូចំនួន 680 ប្រភេទ ជាង៧០ ភាគរយនៃគំរូទាំងនោះគឺសម្រាប់ការច្នៃប្រឌិត ។
ដោយប្រើបច្ចេកវិទ្យាចុចលើអេក្រង់ ឬ touch screen នៅលើផ្ទាំងកញ្ជក់រូបយន្តបញ្ជាក់ពីគោលបំណងរបស់ខ្លួន ក្រុមអ្នកទស្សនាអាចត្រូវបាននាំទៅកាន់កន្លែងដែលពួកគេចង់ទៅនៅក្នុងសាលពិព័រណ៍នោះ។
ក្រៅតែពីផ្ដល់ការណែនាំ ដោយការដឹកនាំផ្លូវរូបយន្តទាំងនោះក៏អាចរម្លឹកក្រុមអ្នកទស្សនាពីការប្រុងប្រយ័ត្នការឆ្លងរាលដាលជំងឺរាតត្បាតសកលផងដែរ ដូចជា ពាក់ម៉ាស់ អំឡុងពេលថ្ងៃ និងត្រួតពិនិត្យសន្តិសុខនៅពេលយប់ផងដែរ។រូបយន្តឆ្លាតវៃទាំងនោះក៏អាចប្រមូលវត្ថុផ្សេងៗដែលអាចកែច្នៃឡើងវិញនៅក្នុងសាលពិព័រណ៍នោះផងដែរ ដែលជាការបង្ហាញពីទស្សនវិស័យគ្មានសារធាតុកាបូនសម្រាប់ការតាំងពិព័រណ៍នៅឆ្នាំក្រោយៗទៀត។
លោកស្រី Cai Xiaowei សហស្ថាបនិកក្រុមហ៊ុនរូបយន្ត Yogo Robot ជាអ្នកតាំងពិព័រណ៍ក្នុងព្រឹត្តិការណ៍នេះ បាននិយាយថា រូបយន្តទាំងនោះអាចប្រមូលសំបកដបទឹក ឬក្រដាក់ផ្សេងៗ ។នៅពេលធុងសម្រាមពេញហើយរូបយន្តទាំងនោះនឹងវិលត្រឡប់ទៅកាន់កន្លែងដើមដើម្បីដាក់ធុងសម្រាមស្អាតមួយផ្សេងទៀតជំនួសវិញ៕ សុខមាន