អតីតយុទ្ធជន​ និង​គ្រួសារ​នៅ​ខេត្តបាត់ដំបង​ ទទួល​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩

2021/04/27 09:59:58 am        85

ភ្នំពេញ ៖ យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ​ជូន​ដល់​អតីត​យុទ្ធជន​នៅ​ខេត្តបាត់ដំបង​ និង​សមាជិក​គ្រួសារ ​កំពុង​ធ្វើឡើង ខណៈ​សកម្មភាព​ការ​ចាក់​វ៉ាក់សាំង​នេះ ក៏​កំពុង​ចាក់​លើ​មន្ត្រីរាជការ និង​អ្នកមាន​អាទិ ភាព នៅ​ទូទាំង​ខេត្ត ដោយ​អ្នកខ្លះ ​ក៏បាន​ចាក់​បាន​ចំនួន​ពីរ​ដូ​ស​រួចរាល់​ហើយ​ដែរ​។

របាយការណ៍​រដ្ឋបាល ​ខេត្តបាត់ដំបង បាន​បង្ហាញថា ការចាក់​វ៉ាក់សាំង​ជូន​អតីត​យុទ្ធជន ​និង​ក្រុម គ្រួសារ មក​ទល់ពេលនេះ បាន​ចំនួន​ជាង​៣៦០០​នាក់ ខណៈ​ការ​ចាក់​វ៉ាក់សាំង​ស៊ី​ណូ​ហ្វា​ម លើក​ទី​១ និង លើក​ទី​២​ បាន​ចំនួន​ជាង​១២​ពាន់​នាក់ ហើយ​ការ​ចាក់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់ ​បាន​ចំនួន​ជិត​ពីរម៉ឺន​នាក់​។

ក្រោយ​ទទួល​បាន​ការចាក់​វ៉ាក់សាំង​លើក​ទី​១ ​អតីត​យុទ្ធជន​ និង​គ្រួសារ​ បានបង្ហាញ​នូវ​ការ សប្បាយចិត្ត និង​អរគុណ​ចំពោះ​រាជរដ្ឋាភិបាល ដែល​បាន​ខិតខំ​ស្វែងរក​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ចាក់ ជូន​មន្ត្រីរាជការ កងកម្លាំង ពលរដ្ឋ រួម​ទាំង​ពួកគេ និង​គ្រួសារ ជា​បន្តបន្ទាប់​។​ ពួកគេ បានបង្ហាញ​ពី​ទំនុក​ចិត្ត​លើ​រាជរដ្ឋាភិបាល ក្នុង​ការ​នាំយក​វ៉ាក់សាំង​មកចាក់​ជូន​ពលរដ្ឋ​នេះ​ ដែល​នេះ​បាន​បង្ហាញ​ពី​ការ​គិតគូរ​ពី​សុខទុក្ខ​របស់​ពលរដ្ឋ​។

ក្នុង​សកម្មភាព​ចាក់​វ៉ាក់សាំង​ជូន​អតីត​យុទ្ធជន និង​ក្រុមគ្រួសារ ​បាន​ចុះ​ពិនិត្យ​ដោយផ្ទាល់ ពី​សំ ណាក់​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង ឯកឧត្តម​ ឯក សំ​អូន មេបញ្ជាការ​យោធភូមិភាគ​ទី​៥ លោក មាស សុវណ្ណ​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង និង​ជា​ប្រធាន​សាខាសមាគម​អតីត​យុទ្ធ ខេត្ត​។

គិត​មកទល់​ពេលបច្ចុប្បន្ន ​ក្នុង​ខេត្តបាត់ដំបង រកឃើញ​អ្នក​ពាក់ព័ន្ធ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០ កុម្ភៈ ចំនួន​៦៩០​នាក់ ត្រូវ​បាន​យក​សំណាក​រក​មេរោគ​កូ​វីដ​១៩​ទាំងអស់​ ជា​លទ្ធផល​អវិជ្ជមាន​៦៨៩​នាក់ និង​លទ្ធផល​វិជ្ជមាន​ម្នាក់ ត្រូវ​បាន​ក្រុមគ្រូពេទ្យ​ព្យាបាល​ជាសះស្បើយ និង​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅផ្ទះ​វិញ ហើយ​៕

​អត្ថបទ​៖ បាន សុខ​រិ​ទ្ធ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm