ក្រសួង​ការងារ ​បើក​ទីតាំង​ថ្មី​ចំនួន ៤​ថែមទៀត ដើម្បី​បង្កើន​ចាក់​វ៉ាក់សាំង​ជូន​កម្មករ​និយោជិត​ទាំង​ក្នុង​និង​ក្រៅ​ប្រព័ន្ធ​

2021/04/27 09:59:58 am        250

​ភ្នំពេញ៖ អនុ​គណៈកម្មការ​ចំពោះ​កិច្ច ​សម្រាប់​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​បើក​ដំណើរការ​មណ្ឌល​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ជូន​ដល់​ថ្នាក់ដឹកនាំ​អង្គការ​វិជ្ជាជីវៈ សមាគម​និយោជក និង​កម្មករ​និយោជិត​តាម​រោងចក្រ សហគ្រាស ចំនួន​៤​ទីតាំង​បន្ថែមទៀត ដើម្បី​បង្កើន​ល្បឿន​នៃ​ការចាក់​វ៉ាក់សាំង ខណៈដែល​វ៉ាក់សាំង​ចំនួន ៥០​ម៉ឺន​ដូ​ស​ទៀត នឹង​មកដល់​កម្ពុ​ជានា​ថ្ងៃទី​១៧ មេសា​ខាងមុខ​។​

​​ប្រភព​ពី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នៅ​ថ្ងៃទី​១៣ មេសា ឆ្នាំ​២០២១​នេះ បាន​ឲ្យ​ដឹងថា ទីតាំង​ចំនួន​៤ ដែល​បើក​ឲ្យ​ដំណើរ​ការចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​១៩​នេះ រួមមាន​៖ រោងចក្រ​នី​អាន់ ឃី​ដ​(​ខេ​ម​បូ​ឌា​), រោងចក្រ​មី​នេ​បៀ (​ខេ​ម​បូ​ឌា​), រោងចក្រ វាយ​.​ដា​ប់បែល​យូ ហ្គ្រី​ន​វ៉េ ថិ​ច​ស្ថា​យ និង អិន​.​វី​.​ស៊ី ខ​ប​ភើ​រេ​សិន (​វី​តា​ល់​) ដែល​ទាំងអស់នេះ ​ស្ថិតក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។

គិត​មកដល់ពេលនេះ ក្រសួង​បាន​បើក​មណ្ឌល​ចាក់​វ៉ាក់សាំង​ទាំងអស់​សរុប​ចំនួន ១០​មណ្ឌល​រួចហើយ ដែល​រំពឹង​ថា នឹង​អាច​ចាក់​វ៉ាក់សាំង​ជូន​កម្មករនិយោជិត​ប្រមាណ ១​ម៉ឺន​នាក់​ទៅ ១​ម៉ឺន ២​ពាន់​នាក់ ក្នុង​មួយថ្ងៃ​។

​ជា​មួយគ្នានេះ ក្រសួង​ការងារ បាន​អំពាវនាវ និង​លើកទឹកចិត្ត​ដល់​កម្មករនិយោជិត ដែល​មិន​ទាន់​បាន​ចុះឈ្មោះ​ចាក់​វ៉ាក់សាំង សូម រួសរាន់​ចុះឈ្មោះ​ជាមួយ​រដ្ឋបាល​រោងចក្រ​របស់ខ្លួន និង​រង់ចាំ​ទទួល​កម្មវិធី​ផ្តល់​វ៉ាក់សាំង​តាម​ការរៀបចំ​របស់​អនុ​គណៈកម្មការ​ចំពោះ​កិច្ច​សម្រាប់​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ នៃ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។​

​គិត​ត្រឹម​ថ្ងៃទី​១២ ខែមេសា​ម្សិលមិញ​នេះ ការចាក់​វ៉ាក់សាំង ស៊ី​ណូ​វ៉ា​ក់ ជូន​បងប្អូន​កម្មករ​និយោជិត និង​ថ្នាក់ដឹកនាំ​អង្គការ​វិជ្ជាជីវៈ សរុប​ចំនួន​ជាង ៥​ម៉ឺន ១​ពាន់​នាក់ (​បរទេស​ចំនួន​ជាង ២​ពាន់​នាក់​) និង​គ្រូពេទ្យ​មិន​អនុញ្ញាតឱ្យ​ចាក់​ចំនួន​ជាង ១,៨០០​នាក់ (​បរទេស​ចំនួន ២០​នាក់​)​។

​គួរ​រម្លឹកថា យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​១៩ រៀបចំឡើង​ក្នុង​គោលបំណង​ដើម្បី​ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ សំដៅ​ធានា​ឱ្យបាន​នូវ​សុខភាព​សាធារណៈ សុខុមាលភាព សុវត្ថិភាព និង​ការពារ​អាយុជីវិត មន្ត្រីរាជការ សហជីព និយោជក និង​កម្មករ​និយោជិត​ទាំង​។

ដំណើរការ​នៃ​ការផ្តល់​វ៉ាក់សាំង​បាន​ប្រព្រឹត្តិ​ទៅដោយ​រលូន ប្រកបដោយ​ស្មារតី​អនុគ្រោះ​កម្រិត​ខ្ពស់ រក្សា​ឱ្យបាន​នូវ​សុវត្ថិភាព អនុវត្ត​តាម​វិធានការណ៍ និង​ស្រប​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល​យ៉ាង​ម៉ត់ចត់​៕ ​អត្ថបទ៖ ឈិ​ត បូរ៉ា​វី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm