ខេត្តកោះកុងទទួលបានភ្ញៀវទេសចរជាង២ម៉ឺននាក់​ ក្នុងអំឡុងថ្ងៃបុណ្យអុំទូក៣ថ្ងៃនេះ

2022/11/10 11:33:18 pm        993

កោះកុង៖ ខេត្តកោះកុង បានទទួលភ្ញៀវទេសចរជាង២ម៉ឺននាក់ ​មកលេងកម្សាន្ត តាមតំបន់រមណីយដ្ឋាននានា ​អំឡុងពេលព្រះរាជពិធីបុណ្យអុំទូក​ អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប រយៈពេល៣ថ្ងៃនេះ ។

ថ្លែងប្រាប់នៅរសៀលថ្ងៃទី១០ខែវិច្ឆិកានេះ លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍​ខេត្តកោះកុង ​បានឱ្យដឹងទៀតថា បើគិតចាប់ពីថ្ងៃទី៧​ដល់ថ្ងៃទី៩ ​ខែវិច្ឆិកា មូលដ្ឋានខេត្ត​ភ្ញៀវទេសចរ​សរុបប្រមាណ ​២១.០៨២នាក់​ ក្នុងនោះអ្នកទេសចរបរទេសចំនួន ២៧៧នាក់ បើធៀប​នឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១​ ថយចុះចំនួន ៣.៤៨៦នាក់ ​ស្មើ​នឹង១៦ភាគរយ។

ដោយឡែកលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បង្ហាញថា គ្រប់​តាម​គោលដៅទេសចរណ៍នានា សុទ្ធតែត្រូវបានយកចិត្តទុកដាក់ខ្ពស់​ពង្រាយកងកម្លាំងសមត្ថកិច្ច​ល្បាត​ការពារសុវត្ថិភាពជូនអ្នកទេសចរ ​និងប្រជាពលរដ្ឋ​តបតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍​សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាល និងលោកជំទាវ មិថុនា ភូថង អភិបាលខេត្ត។

លោកឧត្តមសេនីយ៍ទោ ​បញ្ជាក់ទៀតថា ៣ថ្ងៃនៃពិធីបុណ្យអុំទូកឆ្នាំ២០២២នេះ ពុំបទល្មើសអ្វីកើត​ឡើង​គួរឱ្យកត់សម្គាល់ឡើយ ពោលគឺមានសុខសុវត្ថិភាពល្អប្រសើរច្រើនណាស់សម្រាប់ឆ្នាំ២០២២ មិនថា​នៅទីរួមខេត្ត ឬបណ្តាស្រុកគោលដៅទេសចរណ៍។

គួរបញ្ជាក់ផងដែរថា ខេត្តកោះកុង មានតំបន់អេកូទេសចរធម្មជាតិឆាយអារ៉ែង សហគមន៍​អេកូ​ទេសចរ​ព្រៃកោងកាងពាមក្រសោប ទឹកជ្រោះតាតៃក្រោម​ កោះស្តេច តំបន់រមណីយដ្ឋានឆ្នេរ​នេសាទ​ និងតំបន់ព្រំដែនអន្តរជាតិចាំយាម។ទាក់ទិននឹង​បញ្ហាតម្លៃ​សេវាកម្ម​ស្នាក់នៅ និង​ចំណី​អាហារ ​ម្ចាស់ភោគជនីយដ្ឋាន ​អាហារដ្ឋាន ផ្ទះសំណាក់ ​ក៏ដូចជាសណ្ឋាគារ មិន​ដំឡើងថ្លៃហួស​ហេតុពេក​នោះទេ៕អត្ថបទ៖ ឈឹម មករា


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        125
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm