ភ្នំពេញ៖ ឯកឧត្តម Li Keqiang នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន និងលោកជំទាវ បានអញ្ជើញត្រឡប់មកដល់រាជធានីភ្នំពេញវិញហើយ នៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បន្ទាប់ពីបញ្ចប់ពិធីប្រគល់-ទទួលគម្រោងជួសជុល និងអភិរក្សប្រាសាទតាកែវ នៃរមណីយដ្ឋានអង្គរ (អ្នកជំនាញចិនជួសជុលប្រាសាទនេះអស់រយ:ពេល៧ឆ្នាំមកហើយ) និងទស្សនកិច្ចប្រាង្គប្រាសាទ នានានៅខេត្តសៀមរាប។





